សារព័ត៌មាន Kyodo News រាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ខ្លួននៅថ្ងៃអង្គារនេះ នៅជិតកំពូលភ្នំ Aso ស្ថិតនៅតំបន់ភាគនិរតីខេត្ត Kumamoto ប្រទេសជប៉ុន ។
ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ដែលបានចាកចេញពីសួនសត្វ Aso Cuddly Dominion ត្រូវបានគេមានជំនឿថា ដឹកមនុស្ស ៣នាក់ រួមមានអ្នកដំណើរ ២នាក់ មកពីកោះតៃវ៉ាន៉ និងអ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ ។
យោងតាមការអះអាងរបស់ក្រុមហ៊ុនប្រតិបត្តិករ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ កំពុងហោះហើរទស្សនាចរលើកទី ៣ ក្នុងថ្ងៃអង្គារនេះ ពេលដែលវាបាត់ខ្លួន ហើយពុំមានបញ្ហាត្រូវបានរាយការណ៍នោះទេ អំឡុងពេលហោះហើរ ២លើកដំបូង ។

ក្រុមជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅកាន់ទីតាំងបាត់ឧទ្ធម្ភាគចក្រ បើទោះបីជារឿងរ៉ាវលម្អិតពីស្ថានភាព ឬទីតាំងពិតប្រាកដនៃការបាត់ឧទ្ធម្ភាគចក្រ នៅមិនទាន់ដឹងច្បាស់ក៏ដោយ ។
សូមបញ្ជាក់ថា ភ្នំ Aso គឺជាភ្នំភ្លើងកម្រើក ហើយក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយផងដែរនៅក្នុងប្រទេសជប៉ុន ៕
