ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់លោកនូវសារផ្ទាល់ខ្លួនមួយពីមេដឹកនាំបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដោយនិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីអញ្ជើញរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំ G7 នៅទីក្រុងប៉ារីស។

ការបង្ហោះនោះ បានបញ្ជាក់ថា៖«ខ្ញុំអាចរៀបចំកិច្ចប្រជុំ G7 បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស៊្វីស នៅរសៀលថ្ងៃព្រហស្បតិ៍។ ខ្ញុំអាចអញ្ជើញជនជាតិអ៊ុយក្រែន ជនជាតិដាណឺម៉ាក ជនជាតិស៊ីរី និងជនជាតិរុស្ស៊ី នៅក្រៅវេទិកានោះ។
នៅក្នុងសាររបស់ខ្លួន លោក ម៉ាក្រុង ហៅលោក ត្រាំ ថា ជា«មិត្តរបស់លោក» ដោយកត់សម្គាល់ថា ពួកគេ «មានទស្សនៈស្របគ្នាទាំងស្រុងលើប្រទេសស៊ីរី» និង «អាចធ្វើរឿងអស្ចារ្យចំពោះប្រទេសអ៊ីរ៉ង់»។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីបារាំង បានទទួលស្គាល់ថា លោកមិនយល់ពីអ្វីដែលលោក ត្រាំ កំពុងធ្វើទៅលើកោះហ្គ្រីនលែននោះទេ៕
