នៅថ្ងៃអង្គារនេះ ក្រុមប្រជាកសិករអឺរ៉ុបនាំគ្នាតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម Mercosur ក្នុងទីក្រុង Strasbourg ប្រទេសបារាំង ស្របពេលដែលក្រុមតំណាងរាស្រ្តសហភាពអឺរ៉ុប(EU) គ្រោងនឹងបោះឆ្នោតលើបញ្ហាប្រឈមស្របច្បាប់ ប្រឆាំងនឹងវា ។
សភាអឺរ៉ុប នឹងបោះឆ្នោតនៅថ្ងៃពុធស្អែក ថាតើត្រូវបញ្ជូនបញ្ហានេះទៅតុលាការយុត្តិធម៌ EU ដែរឬទេ ហើយនិងតើត្រូវផ្អាកសច្ចានុម័តិលើកិច្ចព្រមព្រៀងមួយនេះឬយ៉ាងណា ។
ក្រុមមន្រ្តីកំពូលមកពី EU និងប្លុកអាមេរិកខាងត្បូង Mercosur បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅក្នុងប្រទេសប៉ារ៉ាហ្គាយ ជាការត្រួសត្រាយផ្លូវឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតបំផុតពុំធ្លាប់មានរបស់ EU ក្រោយចរចាគ្នាអស់រយៈពេល ២៥ឆ្នាំ ។
នៅថ្ងៃព្រហស្បតិ៍ទី ២២ខាងមុខនោះដែរ ក្រុមតំណាងរាស្រ្ត នឹងបោះឆ្នោតផងដែរលើញត្តិរិះគន់លើកឡើងដោយក្រុមស្តំានិយមជ្រុល Patriots for Europe ប្រឆាំងគណៈកម្មការអឺរ៉ុប ជុំវិញកិច្ចព្រមព្រៀង EU-Mercosur ដែលជាការប៉ុនប៉ងលើកទី ៤ ក្នុងការទម្លាក់អំណាចគណៈកម្មការរបស់លោកស្រី Ursula von der Leyenមួយនេះ ៕