ចក្រភពអង់គ្លេសកំពុងគិតគូរហាមមិនឲ្យប្រើបណ្ដាញសង្គម សម្រាប់កុមារ តាមគំរូអូស្ត្រាលី

2026/01/21 03:01:16 am        79


ចក្រភពអង់គ្លេស កំពុងពិចារណាដាក់ចេញនូវការហាមឃាត់មិនប្រើប្រាស់បណ្ដាញសង្គម តាមគំរូរបស់ប្រទេសអូស្ត្រាលី ដើម្បីការពារកុមារនៅលើប្រព័ន្ធអ៊ីនធឺណិតឲ្យបានកាន់តែល្អប្រសើរ ដោយនាយករដ្ឋមន្ត្រី លោក Keir Starmer បានព្រមាននៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) នេះថា ក្មេងៗ កំពុងប្រឈមនឹងហានិភ័យ ក្នុងការអូសទាញចូលទៅក្នុង «ពិភពនៃការអូសចុះ-អូសឡើង ការថប់បារម្ភ និងការប្រៀបធៀបឥតឈប់ឈរ»។

លោក Starmer បានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមរួចជាស្រេច ដើម្បីចាត់វិធានការដ៏ខ្លាំងក្លា មួយថ្ងៃបន្ទាប់ពីបានលើកឡើងថា រដ្ឋបាលរបស់លោក នឹងពិនិត្យមើលថា តើវេទិកា ដូចជាការអូសចុះ-អូសឡើងឥតឈប់ឈរនេះ និងអាយុដែលកុមារអាចចូលទៅប្រើវេទិកានានា គួរតែត្រូវបានរឹតបន្តឹងដែរ ឬយ៉ាង។

រដ្ឋាភិបាដឹកនាំដោយគណបក្សការងារនេះ បានសង្កត់ធ្ងន់ថា ខ្លួននឹងពិនិត្យមើលភស្តុតាង ពីជុំវិញពិភពលោក ពាក់ព័ន្ធនឹងសំណើដែលបានលើកឡើង ក្នុងនោះរួមមានទាំងការពិនិត្យមើលថា តើការហាមឃាត់មិនឲ្យប្រើប្រាស់បណ្ដាញសង្គម សម្រាប់កុមារ នឹងមានប្រសិទ្ធភាពដែរ ឬអត់ និងថា តើវិធីល្អបំផុតយ៉ាងដូចម្ដេច ដើម្បីធ្វើឲ្យបម្រាមបែបនេះ ត្រូវបានអនុវត្ត ប្រសិនបើវាត្រូវបានដាក់ចេញ។

លោក Starmer បានលើកឡើងនៅលើវេទិកាបង្ហោះព័ត៌មាន Substack ថា៖ «នេះគឺជាបញ្ហាស្មុគស្មាញខ្លាំងណាស់។ ដូច្នេះ វាគឺសំខាន់ណាស់ដែលតម្រូវឲ្យមានការពិចារណាយ៉ាងត្រឹមត្រូវ»។

ប្រទេសនេះបានឲ្យដឹងកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីនឹងទៅទស្សនកិច្ចនៅអូស្ត្រាលី ដែលកាលពីខែមុន បានក្លាយជាប្រទេសដំបូងគេអនុវត្តការហាមឃាត់មិនឲ្យប្រើបណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ដើម្បីរៀនសូត្រពីវិធីសាស្រ្តរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        50
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        53
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm