
រដ្ឋាភិបាលយេម៉ែគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត បានចោទប្រកាន់អារ៉ាប់រួមថា បានគ្រប់គ្រងពន្ធនាគារសម្ងាត់ ស្ថិតក្នុងមូលដ្ឋានទ័ពអាកាសនៅជិតទីក្រុងកំពង់ផែ Mukalla របស់យេម៉ែន ដែលធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង ក្នុងជម្លោះកាន់តែជ្រៅរវាងរដ្ឋសម្បូរប្រេងក្នុងតំបន់ឈូងសមុទ្រទាំង ២ ។
ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងដោយលោក Salem Al-Khanbashi គឺជាអភិបាលខេត្ត Hadramout ស្ថិតនៅភាគខាងកើតប្រទេសយេម៉ែន អំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដ៏កម្រមួយរៀបចំឡើងដោយរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលបាននាំក្រុមអ្នកសារព័ត៌មានអន្តរជាតិ រួមទាំងក្រុមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែរ ចេញពីទីក្រុង Riyadh ទៅកាន់មូលដ្ឋានទ័ពអាកាស Riyan ស្ថិតនៅជិតទីក្រុង Mukalla របស់យេម៉ែន ។
លោក Al-Khanbashi និយាយប្រាប់សន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ថា វិធានការចាំបាច់ត្រូវការធ្វើ ដើម្បីប្រឆំាងអារ៉ាប់រួម ហើយនិងប្រធានក្រុមផ្តាច់ខ្លួនដ៏សំខាន់របស់យេម៉ែន គឺក្រុម STC ដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ចោទប្រកាន់ថា រូបលោកត្រូវបាននាំផ្លូវរត់គេចចេញពីប្រទេសយេម៉ែន ដោយអារ៉ាប់រួម ។
លោកបន្តថា រាល់វិធានការទាំងអស់ត្រូវធ្វើ ដើម្បីទប់ទល់អ្នកទទួលខុសត្រូវការបំពានទាំងអស់នេះ អ្នកដែលត្រូវរាប់បញ្ចូល មិនថាលោក Aidarus Al-Zubaidi ឬអារ៉ាប់រួមនោះទេ ជាមួយក្រុមមន្រ្តីរបស់ពួកគេ បុគ្គលោករបស់ពួកគេ ហើយនិងអ្នកដែលធ្វើការជាមួយពួកគេ ។
នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីក្រសួងការបរទេសអារ៉ាប់រួម ជុំវិញការលើកឡើងបែបនេះ ៕