ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ៤២៥គ្រួសារដែលជួបការលំបាកខ្វះខាតស្បៀង ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ បានមកទទួលស្បៀង និងគ្រប់ពូជនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តឧត្តរមានជ័យ ដែលជាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០មិនាម្សិលមិញនេះ ។
ក្នុងពិធីនោះដែរលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តឧត្តរមានជ័យ បានលើកឡើងថា ស្បៀងអាហារនឹងគ្រប់ពូជដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤២៥គ្រួសារនៅពេលនេះ គឺមកពីសង្កាត់ចំនួន ៥សង្កាត់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ការខ្វះខាតនៅក្នុងគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងអំឡុងវិបត្តិកូវីដ។
ក្នុងនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខ នឹងការលំបាកផ្សេងៗរបស់បងប្អូនគ្រប់ពេលវេលាទាំងអស់នឹងមិនប្រកាន់នូវនិន្នាការនយោបាយណាមួយនោះឡើយ ឲ្យតែជាពលរដ្ឋខ្មែរទីណាមានទុក្ខលំបាកតែងមានការជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរគ្រប់ពេល។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋទាំង ៤២៥គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន១ការុងស្នើនឹង៤០គីឡូក្រាម នឹងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ



