ប្រេសិតអាមេរិក និងរុស្ស៊ី និយាយថា កិច្ចប្រជុំនៅស្វីស ស្តីពីបញ្ហាអ៊ុយក្រែន គឺមានភាព «វិជ្ជមានណាស់»

2026/01/21 05:11:43 pm        277

បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ (២០ មករា) ថា កិច្ចប្រជុំរបស់ភាគីទាំងពីរនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ស្តីពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន គឺមានភាព «វិជ្ជមានខ្លាំងណាស់» និង «ប្រកបដោយលក្ខណៈស្ថាបនា»។

សហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនលើកជាមួយរុស្ស៊ី និងជំនួបដាច់ដោយឡែកជាមួយមេដឹកនាំក្រុងគីវ និងអឺរ៉ុប ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ឱ្យបានឆាប់ ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបាននៅឡើយទេ បើទោះបីជាលោក Trump បានសន្យាម្តងហើយម្តងទៀតថា នឹងសម្រេចកិច្ចព្រមព្រៀងមួយឆាប់ៗក៏ដោយ។ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន បារម្ភថា សហរដ្ឋអាមេរិក អាចទាមទារឱ្យអ៊ុយក្រែន ទទួលយកសម្បទានទឹកដី។

ប្រេសិតរបស់លោក Putin គឺលោក Kirill Dmitriev បាននិយាយថា «កិច្ចសន្ទនាមានលក្ខណៈស្ថាបនា ហើយមនុស្សកាន់តែច្រើនឡើងៗ យល់ដឹងពីភាពយុត្តិធម៌នៃជំហររបស់រុស្ស៊ី»។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រេសិតរបស់លោក Trump គឺលោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner នៅក្នុង «វិមានសហរដ្ឋអាមេរិក» (USA House) ដែលជានិវេសនដ្ឋានសម្រាប់គណៈប្រតិភូនៅទីក្រុងដាវ៉ូស។

លោក Witkoff បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីថា «ភាគីទាំងពីរបានធ្វើកិច្ចប្រជុំមួយដែលមានភាពវិជ្ជមានខ្លាំងណាស់»។ ក្រុមមេដឹកនាំអ៊ុយក្រែន និងអឺរ៉ុប និយាយថា ពួកគេមិនអាចអនុញ្ញាតឱ្យរុស្ស៊ី សម្រេចគោលបំណងរបស់ខ្លួនបានទេ បន្ទាប់ពីអ្វីដែលពួកគេបានចាត់ទុកថាជា «ការដណ្តើមយកទឹកដីបែបអធិរាជ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm