ក្រសួងកសិកម្មចុះ MoU ជាមួយដៃគូវិស័យឯកជន ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម

2026/01/21 05:16:22 pm        255

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ស្ថាបនា​ ភីអិលស៊ី និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក។ តាមរយៈ MoU នេះ នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើន​និរន្តភាព​។

នៅក្រោយចប់ពិធីចុះ MoU កាលរសៀលថ្ងៃទី២០ មករា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ បានឱ្យដឹងថា ធនាគារ ស្ថាបនា បានក្លាយធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្ម ដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយ​ធនាគារ ស្ថាបនា នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣លានដុល្លារ​អាម៉េរិក​សម្រាប់​ផ្តល់​ជា​ឥណទាន​ជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។

ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុន​ដែល​ធ្វើកា​រ​ប្រមូល​កាក​សំណល់​លាម​ក​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់​ផ្គង់​ជី​កំប៉ុស​គុណ​ភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើ​អាជីវកម្ម​ឥណទានកាបូនផងដែរ។ តាមរយៈ MoUនេះ ក្រុមហ៊ុន ខានបូន នឹងធ្វើវិភាគទាន​ប្រាក់​ចំណូល​មួយ​ផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណធនាគារ ស្ថាបនា ចំពោះការបង្ហាញ​ទំនុក​ចិត្ត​ផ្ដល់​ទុន​កម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងថ្លែងអំណរគុណក្រុមហ៊ុន ខាបូន ខេភីថល ចំពោះការវិនិយោគប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលមាន​ការ​ចែក​រំលែក​ចំណូល​ដើម្បី​គាំទ្រផ​លប្រយោជន៍រួមរបស់សង្គម ជាពិសេសការ​គាំទ្រ​មូល​និធិ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ​ហើយបាន​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​វិស័យ​ឯកជន​ដទៃ​ទៀត​ចូល​រួម​លើក​ស្ទួយ​វិស័យ​កសិកម្ម​តាម​គំរូរបស់ដៃគូទាំងពីរនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm