ម៉ិកស៊ិក ប្រគល់សមាជិកក្រុមសង្ស័យជួញដូរគ្រឿងញៀនរាប់សិបនាក់ទៅឱ្យសហរដ្ឋអាមេរិក

2026/01/21 06:56:53 pm        99

ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែមករា ថា ខ្លួនបានប្រគល់សមាជិកក្រុមជនអន្ធពាលនៃឧក្រិដ្ឋកម្មរៀបចំទុកដែលសង្ស័យចំនួន៣៧នាក់ទៅឱ្យសហរដ្ឋអាមេរិក ដែលប្រធានាធិបតី លោក Donald Trump បានគំរាមវាយប្រហារតាមដីគោកប្រឆាំងក្រុមជួញដូរគ្រឿងញៀននៅទីនោះ។

រដ្ឋាភិបាលបាននិយាយថា នេះគឺជាការប្រគល់លើកទីបីក្នុងរយៈពេលប្រហែលមួយឆ្នាំកន្លងទៅនេះ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់៩២នាក់ប៉ុន្តែពុំបានបញ្ជាក់ពីសញ្ជាតិរបស់ឧក្រិដ្ឋជនសង្ស័យនោះទេ។

ការប្រកាសនេះ បានធ្វើឡើងជាងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី លោកស្រី Claudia Sheinbaum បានពិភាក្សាអំពីសន្តិសុខជាមួយលោក Trump ហើយបានប្រាប់លោកថា ការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកនៅម៉ិកស៊ិកគឺ«ពុំមាននៅលើតុចរចាទេ»។

លោក Trump បាននិយាយថា ការវាយប្រហារតាមដីគោកប្រឆាំងក្រុមជួញដូរគ្រឿងញៀននឹងធ្វើឡើងបន្ទាប់ពីប្រតិបត្តិការតាមសមុទ្ររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះនៅសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាអ៊ីប ដោយពុំបានបញ្ជាក់ថានៅទីណា ឬពេលណានោះទេ។ លោកស្រី Sheinbaum បានបង្កើនការធ្វើបត្យាប័នមេដឹកនាំក្រុមជួញដូរគ្រឿងញៀន និងបានពង្រឹងកិច្ចសហប្រតិបត្តិការនៅព្រំដែន ប៉ុន្តែបានប្រឆាំងដដែលៗចំពោះអន្តរាគមន៍យោធាណាមួយ។

លោកស្រី បានបង្ហាញពីការថយចុះ៥០ភាគរយនៃការរឹបអូសសារធាតុហ្វង់តានីល(fentanyl) នៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយមានការធ្លាក់ចុះ៤០ភាគរយនៃករណីឃាតកម្មនៅម៉ិកស៊ិក និងការរឹបអូសគ្រឿងញៀនរាប់រយតោន ជាភស្តុតាងភាពជោគជ័យនៃគោលនយោបាយរបស់លោកស្រី។ ចាប់តាំងពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡាពីទីក្រុងការ៉ាកាស លោក Trump ក៏បានគំរាមប្រឆាំងនឹងរដ្ឋាភិបាលឆ្វេងនិយមផ្សេងទៀតនៅក្នុងតំបន់ រួមមានប្រទេសគុយបា កូឡុំប៊ី និងប្រទេសម៉ិកស៊ិក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm