រដ្ឋាភិបាលប្រទេសស៊ីរី ព្រមព្រៀងលើបទឈប់បាញ់ថ្មីជាមួយកងកម្លាំងឃឺដ

2026/01/21 11:59:24 am        59

រដ្ឋាភិបាលប្រទេសស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដ បានព្រមព្រៀងលើបទឈប់បាញ់ថ្មីមួយកាលពីថ្ងៃអង្គារ ទី២០ ខែមករា ខណៈទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គោលបំណងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ក្នុងការប្រយុទ្ធប្រឆាំងក្រុមជីហាដរដ្ឋអ៊ីស្លាមភាគច្រើនត្រូវបានបញ្ចប់។

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពបានបញ្ជូនកម្លាំងបន្ថែមទៅកាន់ទីតាំងលាក់ខ្លួននៅខេត្ត Hasakeh របស់ក្រុមឃឺដនៅភាគឦសាន ហើយកងកម្លាំងឃឺដបានដកខ្លួនថយចេញពីជំរំ Al-Hol ដែលផ្តល់ទីជម្រកដល់មនុស្សរាប់ពាន់នាក់ដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម(IS) រួមមានទាំងស្ត្រី និងកុមារបរទេសផងដែរ។

បទឈប់បាញ់ចុងក្រោយនេះ បើកផ្លូវសម្រាប់ការចរចាបន្ថែមទៀតលើកិច្ចព្រមព្រៀងដែលបានប្រកាសរវាងប្រធានាធិបតី លោក Ahmed al-Sharaa និងប្រមុខកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) លោក Mazloum Abdi ដែលរួមមានការធ្វើសមាហរណកម្មរដ្ឋបាលស្វយ័តរបស់ក្រុមឃឺដទៅក្នុងរដ្ឋ។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ធ្លាប់បានគ្រប់គ្រងតំបន់ដ៏ធំល្វឹងល្វើយនៅភាគខាងជើង និងខាងកើតប្រទេសស៊ីរី ដែលខ្លួនដណ្តើមយកបានដោយការប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាម(IS) មានការគាំទ្រពីក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។

ប៉ុន្តែពេលនេះពួកគេបានដកថយចេញពីខេត្ត Raqa និងខេត្ត Deir Ezzor ដែលមានប្រជាជនភាគច្រើនជាពលរដ្ឋអារ៉ាប់ បន្ទាប់ពីការកើនឡើងយោធារបស់រដ្ឋាភិបាលដែលបានចាប់ផ្តើមនៅទីក្រុង Aleppo កាលពីដើមខែនេះ។

អត្ថបទដែលទាក់ទង

លោក Zelenskyy លុបចោលទស្សនកិច្ចទៅទីក្រុងដាវ៉ូស បន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ី
2026/01/21 01:30:40 pm        1
នាយករដ្ឋមន្ត្រីនូវែលសេឡង់ អំពាវនាវឱ្យបោះឆ្នោតជាតិនៅខែវិច្ឆិកា និងសន្យានាំយកវិបុលភាពសេដ្ឋកិច្ច
2026/01/21 01:28:09 pm        1
លោក Trump ប្ដូរយន្តហោះ បន្ទាប់ពី «បញ្ហាអគ្គិសនីតិចតួច» ខណៈទស្សនកិច្ចទីក្រុងដាវ៉ូស នៅតែបន្ត
2026/01/21 01:12:54 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តបាត់ដំបង ប្រាប់ក្រុមការងារ AOT ពេលចុះសង្កេតការណ៍ព្រឹកនេះថា ពលរដ្ឋខ្មែរ ស្រឡាញ់ សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមានសុខសុវត្ថិភាព

2026/01/21 02:09:05 pm
​គណៈកម្មការជំរឿនកំពុងបន្តចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធអង្គភាពសុខាភិបាលមូលដ្ឋានក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ព្រែកព្នៅ និងមេគង្គ
2026/01/21 01:59:29 pm
​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣០០គ្រួសារ នៅខេត្តពោធិ៍សាត់
2026/01/21 01:51:38 pm
​លោក Zelenskyy លុបចោលទស្សនកិច្ចទៅទីក្រុងដាវ៉ូស បន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ី
2026/01/21 01:30:40 pm
​នាយករដ្ឋមន្ត្រីនូវែលសេឡង់ អំពាវនាវឱ្យបោះឆ្នោតជាតិនៅខែវិច្ឆិកា និងសន្យានាំយកវិបុលភាពសេដ្ឋកិច្ច
2026/01/21 01:28:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/20 09:04:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/19 01:46:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/21 03:17:15 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/21 04:40:52 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am