បុរសម្នាក់ឈ្មោះ Tetsuya Yamagami វ័យ ៤៥ឆ្នាំ ដែលបានធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្ដន្ទាទោសនេះធ្វើឡើងរយៈពេល ៣ឆ្នាំកន្លះ បន្ទាប់ពីបុរសរូបនោះបានបាញ់អតីតមេដឹកនាំរូបនេះ បណ្ដាលឱ្យស្លាប់ ក្នុងអំឡុងពេលពិធីជួបជុំមួយនៅក្នុងទីក្រុង Nara ភាគខាងលិច៕

