គោលដៅទេសចរណ៍ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកខ្លាំងទទួលភ្ញៀវទេសចរអន្តរជាតិ

2026/01/21 08:05:51 pm        294

នៅក្នុងខែមករា ដើមឆ្នាំ២០២៦នេះ សម្គាល់ឃើញគ្រប់គោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិ សាស្ត្រ​នានា នៅក្នុងរាជធានីភ្នំពេញ គឺមានភាពមមាញឹកខ្លាំង​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា ខណៈភ្ញៀវទេសចរអន្តរជាតិនានានោះ ក៏បានចាត់ទុក រាជធានីភ្នំពេញ គឺជា​គោលដៅ​ទេសចរណ៍ដ៏ល្អបំផុតសម្រាប់ការដើរទស្សនាកម្សាន្ត។

ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែមករានេះថា ការ​ឈប់​សម្រាក​ពី​ការ​ងារ​នៅ​ឆ្នាំ​នេះ ​ភ្ញៀវបានដាក់ផែនការមកទស្សនាកម្ពុជា បំណងចង់​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ខេត្ត​សៀមរាប​ ទស្សនារាជធានីភ្នំពេញ ទស្សនាតំបន់កោះឆ្នេរនៅខេត្តព្រះសីហនុ និងតាមខេត្ត​តំបន់​នានា​ទៀត​ ហើយនៅក្នុងដំណើរកម្សាន្តនោះ បណ្តាភ្ញៀវ​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ ២ទៅ៣យប់ ដើម្បីដើរទស្សនាកម្សាន្ត ខណៈភ្ញៀវនានានោះបានចាត់ទុក រាជ​ធានី​ភ្នំពេញ​ជាគោលដៅទេសចរណ៍ល្អបំផុតក្នុងការដើរកម្សាន្ត សិក្សាស្វែងយល់ ជា​ពិសេស​គោល​ដៅ​ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្លូវថ្មើរជើង ការទស្សនាទេសភាពតាមដងទន្លេ មើល​របៀបរស់នៅ ការប្រកបរបររបស់ប្រជាជន និងការភ្លក់ម្ហូបអាហារខ្មែរជាដើម។

ប្រធានមន្ទីរណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា បច្ចប្បន្ន​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បាននិងកំពុងគិតគូររៀបចំអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាច្រើនទៀត ពិសេស​ជំរុញ​ការ​រៀប​ចំ​ផ្លូវថ្មើរថ្មីៗបន្ថែមទៀត ខណៈផ្លូវថ្មើរជើងចតុមុខ បាននិងកំពុងដើរ​តួនាទី​សំខាន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ មកទស្សនារាជធានីភ្នំពេញមានកំណើនជាបន្តបន្ទាប់  និង​ជំរុញ​មាន​ស្នាក់​នៅយូរ ក្នុងដើរកម្សាន្ត។

បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានគោលដៅទេសចរណ៍សំខាន់ចំនួន២០គោលដៅ ក្នុង​នោះ​មាន​ដូច​ជា ​ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើងឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោលដៅ​ទេសចរណ៍​តាម​ជាយ​រាជ​ធានីភ្នំពេញ និងផ្សាររដ្ឋ ផ្សារឯកជនជាច្រើនកន្លែងទៀត៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm