បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Pedro Neto បានអបអរខួបកំណើតឈានចូលវ័យ ២២ឆ្នាំរបស់ខ្លួនជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិប Wolverhampton Wanderer ដល់ឆ្នាំ២០២៧។

Pedro Neto បានមកដល់ Wolves កាលពីឆ្នាំ២០១៩ ពីក្លិបអ៊ីតាលី Lazio និងបានស៊ុតបញ្ចូលទីសរុប ១០គ្រាប់ក្នុងការបង្ហាញខ្លួន ៨៣លើកឱ្យ Wolves។ Neto ក៏បានចូលលេងប្រកួតដំបូងរដូវកាលនេះឱ្យ Wolves ពេលយកឈ្នះ Crystal Palace បន្ទាប់ពីជាពីរបួសរយៈពេលវែងកន្លងមក។ រំលឹកថា Pedro Neto ធ្លាប់ជាកីឡាករឆ្នើមបំផុតរបស់ Wolves ក្នុងរដូវកាល ២០២០-២០២១ តែរបួសធ្វើឱ្យគេនៅក្រៅទីលានប្រកួតតាំងពីខែមេសាឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ