លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាមនៅទីក្រុងគីវ បាននិយាយថា ចាប់តាំងពីដើមខែមករាមក ជនជាតិរុស្ស៊ីស៊ីវិលជិត ៦០ នាក់ ក្នុងនោះមានកុមារ បីនាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់អ៊ុយក្រែន និងមនុស្សជាង ១៧០នាក់ បានរងរបួស។

លោកបានប្រាប់សារព័ត៌មាន TASS ថា៖«ក្នុងឆ្នាំ ២០២៦ ជនស៊ីវិលរុស្ស៊ីចំនួន ២២៧ នាក់ បានរងរបួសរួចហើយ ដោយសារសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន ៥៦នាក់ក្នុងចំណោមនោះ បានស្លាប់ ក្នុងនោះមានកុមារអនីតិជន បីនាក់» ផងដែរ។

យោងតាមលោក Miroshnik បានឲ្យដឹងថា ចំនួននៃការវាយប្រហាររបស់អ៊ុយក្រែនក្នុងមួយថ្ងៃ ក្នុងខែមករា បានឈានដល់ ៥២០លើក ដែលច្រើនជាងពីរដងនៃខែមករា ឆ្នាំ ២០២៥។
លោក Miroshnik បាននិយាយថា ចំនួនប្រជាជនដ៏ច្រើនលើសលប់ ក្នុងខែមករា បានរងគ្រោះពីការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដល់ទីក្រុងគីវដោយបណ្តារដ្ឋសហភាពអឺរ៉ុប និងអ្វីដែលហៅថា ក្រុម Ramstein ដែលជាក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន៕