លោកស្រី Ngozi Okonjo-Iweala ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយកាលពីថ្ងៃអង្គារ ថា គ្រប់ភាគីទាំងអស់ចាំបាច់ត្រូវរកវិធីដើម្បីបន្ធូរបន្ថយជម្លោះជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការយកមកគ្រប់គ្រងដែនដីកោះហ្គ្រីនលែន ដូច្នេះវានឹងមិនបញ្ចប់ដោយសង្គ្រាមពាណិជ្ជកម្មទាំងស្រុងនោះទេ។

លោកស្រី បានថ្លែងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ថា «យើងចាំបាច់ត្រូវរកវិធីដើម្បីធានាថា វាមិនបណ្តាលឱ្យមានសង្គ្រាមពាណិជ្ជកម្ម ព្រោះសង្គ្រាមពាណិជ្ជកម្មនឹងធ្វើឱ្យប៉ះពាល់ដល់មិនត្រឹមតែអ្នកដែលចូលរួមក្នុងសង្គ្រាមនោះទេ ប៉ុន្តែថែមទាំងប៉ះពាល់អវិជ្ជមានដល់អ្នកដទៃទៀត»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមថា នឹងដំឡើងពន្ធបន្ថែមលើប្រទេសនៅអឺរ៉ុបចំនួន៨ប្រទេស លុះត្រាតែមានកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង ដែលសហរដ្ឋអាមេរិកអាចទទួលបានកោះហ្គ្រីនលែនពីប្រទេសដាណឺម៉ាក មកគ្រប់គ្រង។
