រុស្ស៊ី និងអ៊ុយក្រែន ស្តីបន្ទោសគ្នាទៅវិញទៅមក ជុំវិញការវាយប្រហារឆ្លងព្រំដែន បណ្តាលឱ្យជនស៊ីវិលស្លាប់

2026/01/21 10:52:29 pm        77

ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានស្ដីបន្ទោសដាក់គ្នាកាលពីថ្ងៃអង្គារ (២០ មករា) ថា ជនស៊ីវិលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយភាគីម្ខាងទៀត។

នៅខាងរុស្ស៊ី ជនស៊ីវិលពីរនាក់បានស្លាប់ នៅពេលយានដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានវាយប្រហារយានយន្តស៊ីវិលមួយគ្រឿង នៅក្នុងស្រុក Pogarsky នៃតំបន់ Bryansk របស់រុស្ស៊ី នេះបើតាមការលើកឡើងរបស់អភិបាលរដ្ឋ Bryansk លោក Alexander Bogomaz នៅលើបណ្ដាញផ្ញើសារតេលេក្រាម។

នៅអ៊ុយក្រែន លោក Ivan Fedorov ប្រធានរដ្ឋបាលយោធាតំបន់ Zaporizhzhia បាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ី បានសម្លាប់គូស្វាមីភរិយាមួយគូ និងអ្នកជិតខាងវ័យ ៥៧ឆ្នាំម្នាក់ របស់ពួកគេ ព្រមទាំងបង្កការបំផ្លិចបំផ្លាញជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងថា មនុស្សជាង ១លាននាក់ នៅទីក្រុងគីវ ពុំមានអគ្គិសនីប្រើប្រាស់នោះទេ ដោយសារតែការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធថាមពល។

ទាំងរុស្ស៊ី និងអ៊ុយក្រែន បានអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួនមិនកំណត់គោលដៅជនស៊ីវិលនោះទេ ហើយវាយប្រហារតែគោលដៅយោធារបស់ម្ខាងទៀតប៉ុណ្ណោះ។ ប៉ុន្តែក្នុងសង្រ្គាមអស់ជិត ៤ឆ្នាំមកនេះ របាយការណ៍ពីការស្លាប់របស់ជនស៊ីវិល ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ដែលភាគច្រើននៅខាងអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm