សហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធក្នុងតម្លៃ ២,៣ពាន់លានដុល្លារដល់ប្រទេសសិង្ហបុរី ដែលរួមទាំងយន្តហោះឈ្លបការណ៍ P-8A Poseidon គ្រាប់បាញ់នាវាធន់ស្រាល និងប្រព័ន្ធនការពារដែនអាកាស ។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ(DSCA) បានឲ្យដឹងថា ក្រសួងការបរទេសបានជូនដំណឹងដល់សភាអាមេរិកពីការលក់អាវុធនេះ នៅថ្ងៃពុធនេះ ។
ទីភ្នាក់ងារ DSCA និយាយថា ការលក់ស្នើសុំនឹងធ្វើឲ្យសិង្ហបុរី ឈានដល់ការគំរាមកំហែងបច្ចុប្បន្ន និងអនាគត តាមរយៈការផ្តល់ឲ្យកងកម្លាំងសមុទ្រមានសមត្ថភាពរារាំងគូសត្រូវ និងចូលរួមក្នុងប្រតិបត្តិការរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍បន្តថា ការលក់ស្នើសុំនេះដែរ នឹងបង្កើនគោលបំណងគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឲ្យល្អប្រសើរឡើងភាពជាដៃគូយុទ្ធសាស្រ្តដែលជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអាស៊ី ។
លោក Ian Chong គឺជាអ្នកវិទ្យាសាស្រ្តនយោបាយ និយាយប្រាប់កាសែត Al Jazeera ថា យន្តហោះល្បាត ត្រូវបានប្រើប្រាស់ដើម្បីការពារផ្លូវសមុទ្រទំនាក់ទំនងដ៏ធំទូលាយរបស់សិង្ហបុរី និងផ្លូវទឹកដ៏មមាញឹករបស់ពួកគេនៅតំបន់អាស៊ីអាគ្នេយ៍ ។
យោងតាមការអះអាងរបស់ក្រសួងការពារជាតិសិង្ហបុរី បានឲ្យដឹងថា ការទិញយកយន្តហោះ Boeing P-8A ៤គ្រឿង គឺជាផ្នែកមួយនៃផែនការយូរអង្វែងរបស់សិង្ហបុរី ដើម្បីជំនួសយន្តហោះល្បាតសមុទ្រចាស់ៗ Fokker 50 ៕
