មេដឹកនាំកូរ៉េខាងត្បូង និយាយសម្រាលសំណើដំឡើងពន្ធបន្ទះឈីបដោយអាមេរិក និងព្រមានពីតម្លៃខ្ពស់

2026/01/22 12:03:10 am        65

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បានដាក់អត្រាពន្ធរបស់សហរដ្ឋអាមេរិកខ្ពស់ទៀត លើការនាំចូលបន្ទះឈីប វាទំនងជានឹងធ្វើឲ្យតម្លៃនៅសហរដ្ឋអាមេរិកឡើងខ្ពស់ ដោយបាននិយាយសម្រាលនូវក្ដីបារម្ភ អំពីការស្នើឲ្យដាក់កាតព្វកិច្ចពន្ធ ១០០ភាគរយ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ អាចប្រឈមជាមួយអត្រាពន្ធរហូតដល់ ១០០ភាគរយ ប្រសិនបើពួកគេមិនប្តេជ្ញាចិត្តបង្កើនផលិតកម្ម នៅលើទឹកដីរបស់សហរដ្ឋអាមេរិកទេនោះ។

លោក Lee បានលើកឡើងថា ដោយក្រុមហ៊ុនផលិតបន្ទះឈីបកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ក្ដោបក្ដាប់លើទីផ្សារ ពន្ធនាំចូល ១០០ភាគរយរបស់សហរដ្ឋអាមេរិក ទំនងជានឹងធ្វើឲ្យតម្លៃផលិតផលបន្ទះឈីប នៅសហរដ្ឋអាមេរិកឡើងខ្ពស់ខ្លាំង។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ពួកគេ (ក្រុមហ៊ុន) ក្ដោបក្ដាប់ទីផ្សារពី ៨០ភាគរយ ទៅ ៩០ភាគរយ។ ដូច្នេះ ភាគច្រើននៃការដំឡើងនោះ ទំនងជាធ្វើឲ្យប៉ះពាល់ដល់តម្លៃ នៅសហរដ្ឋអាមេរិក»។

លោក Lee បានបន្ថែមថា កូរ៉េខាងត្បូងមានវិធានការការពាររួចហើយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីធានាបានថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួន នឹងមិនត្រូវបានធ្វើឲ្យស្ថិតក្នុងស្ថានភាពមិនអំណោយផល ធៀបនឹងកោះតៃវ៉ាន់ ឬដៃគូប្រកួតប្រជែងសកលផ្សេងទៀត។

គួរបញ្ជាក់ថា ការនាំចេញរបស់កូរ៉េខាងត្បូង បានឡើងដល់កម្រិតខ្ពស់បំផុត ៧០៩,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយកើន ៣,៨ភាគរយ ពីទំហំឆ្នាំ២០២៤ ខណៈដែលការដឹកជញ្ជូនបន្ទះឈីប បានហក់ឡើង ២២ភាគរយ ដោយសារតែការមានតម្រូវការខ្លាំង សម្រាប់ការវិនិយោគបញ្ញាសិប្បនិម្មិត (AI)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm