ព្យុះធូលីដ៏ខ្លាំងក្លា បានបោកបក់ឆ្លងកាត់ប្រទេសលីប៊ីកាលពីថ្ងៃអង្គារ បណ្តាលឲ្យកាត់បន្ថយរយៈចម្ងាយមើលឃើញ និងបង្ខំឲ្យមានការផ្អាកជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ ២កន្លែង ។
ទីក្រុងភាគខាងកើត Benghazi ដែលជាទីក្រុងធំបំផុតទី ២នៅលីប៊ី និងតំបន់ជុំវិញ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះធូលីនេះ ពេលដែលតំបន់ទាំងនោះ គ្របដណ្តប់ដោយធូលីពណ៌លឿងទុំយ៉ាងក្រាស់ឃ្មឹក ។
ជើងហោះហើរនៅអាកាសយានដ្ឋាន Mitiga និងអាកាសយានដ្ឋាន Benina ស្ថិតក្នុងទីក្រុង Tripoli ត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារស្ថានភាពអាកាសធាតុអាក្រក់ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៣កន្លងទៅ មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត បាត់ខ្លួននៅទីក្រុងតំបន់ឆ្នេរភាគខាងកើត Derna ក្រោយទឹកជំនន់ បង្កឡើងដោយសារព្យុះនៅក្នុងសមុទ្រមេឌីទែរ៉ាណេ បណ្តាលឲ្យបាក់ទំនប់ បំផ្លិចបំផ្លាញតំបន់ ១ភាគ ៤នៅក្នុងទីក្រុងមួយនេះ ៕
