ទីភ្នាក់ងារសារព័ត៌មាន ISNA បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលបាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប្រទេសនេះ។
លោកបានលើកឡើងSថា៖«សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន» ដោយបន្ថែមថា សាធារណរដ្ឋឥស្លាម មានបំណងបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់។

ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបណ្តាលមកពីការធ្លាក់ចុះនៃប្រាក់រីអាល់ ដែលរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។ លោក Araghchi បាននិយាយថា ចាប់តាំងពីថ្ងៃទី ០៨ ខែមករា ភេរវករប្រដាប់អាវុធត្រូវបានគេឃើញក្នុងចំណោមក្រុមបាតុករ។ ទីក្រុងតេអេរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំកុបកម្ម។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នាពេលមុននេះ បានព្រមានថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់៕
