មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត

2026/01/22 01:17:50 am        175

ភ្នំពេញ ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បើកសិក្ខាសាលា ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីទាញយក អត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា។

​ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកឡើងនៅក្នុងសិក្ខាសាលាប្រមូលធាតុចូល ស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះបច្ចេកវិទ្យា ជាពិសេស “បច្ចេកវិទ្យាឌីជីថល” រួមមានបញ្ញាសិប្បនិម្មិត ត្រូវបានកំណត់យកជា “អាទិភាពគន្លឹះទី៥” សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយ ដ៏សំខាន់នៃការសម្រេចបាន “ចក្ខុវិស័យកម្ពុជា២០៥០”។ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់នូវអាទិភាព “បច្ចេកវិទ្យាឌីជីថល” ក្នុង បញ្ចកោណទី៥ និងបានចាត់ទុកអាទិភាពនេះ ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។

ឯកឧត្ដម បន្តថា ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ ជាការកំណត់នូវបង្គោលចរថ្មីមួយសម្រាប់ អ.ស.ហ. ដែលចាប់ផ្តើមគិតគូរ ឱ្យបានជាក់លាក់ជាងមុន អំពីការចាប់យក និងការគាំទ្រ និងការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ខណៈដែលបញ្ញាសិប្បនិម្មិតនេះមានការវិវត្តជាច្រើនជំនាន់ និងឆាប់រហ័ស សំដៅទាញយកអត្ថប្រយោជន៍ជា អតិបរមា និងកាត់បន្ថយនូវហានិភ័យនានាដែលអាចកើតមាន។

លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានគូសបញ្ជាក់ នូវចំណុចគន្លឹះៗមួយចំនួនដូចជា៖  ការចាប់យកបញ្ញាសិប្បនិម្មិត ត្រូវរួមវិភាគទានឱ្យសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្មឌីជីថលរស់រវើក ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង និងតម្រូវការជាយុទ្ធ សាស្ត្ររបស់ អ.ស.ហ. ស្របតាមបទពិសោធ ឧត្តមានុវត្តន៍ និងនិន្នាការជាតិនិងអន្តរជាតិ។ការទាញយកអត្ថប្រយោជន៍ពីការចាប់ យកបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ទាមទារឱ្យគ្រប់តួអង្គសង្គម ចូលរួមសហការឱ្យបានពេញលេញ។ ការចាប់យកបញ្ញា សិប្បនិម្មិត មានអន្តរសកម្មជាមួយនឹងការចាប់យកអត្ថប្រយោជន៍ពីទ្រព្យយុទ្ធសាស្ត្រ “ទិន្នន័យ” ដែល ជាបុរេលក្ខខណ្ឌតម្រូវក្នុងការ ដ្ឋាន នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យ នៃ អ.ស.ហ.។ ការបន្តពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង អ.ស.ហ., រវាង អ.ស.ហ. និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាព ឬស្ថាប័នស្ថិតក្រោមអាណាព្យាបាល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ន, វិស័យឯកជន និងដៃគូអភិវឌ្ឍ មានសារៈសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍ “ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត” ដើម្បីបុព្វហេតុ “ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើបរិវត្តកម្ម ឌីជីថល” សំដៅរួមចំណែកឱ្យសម្រេចក្ខុវិស័យនៃ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកនៅឆ្នាំ២០៣៥”៕

អត្ថបទ៖ រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm