មេដឹកនាំស្ដាំនិយមជ្រុលបារាំង បដិសេធការចោទប្រកាន់ពីបទបន្លំមូលនិធិរបស់ EU នៅសវនាការបណ្ដឹងឧទ្ធរណ៍

2026/01/22 01:52:30 am        83

មេដឹកនាំស្តាំនិយមជ្រុលបារាំង លោកស្រី Marine Le Pen បាននិយាយយ៉ាងសុភាពរាបសារ ខណៈពេលកំពុងឆ្លើយសំណួររបស់ចៅក្រម អំឡុងសវនាការបណ្ដឹងឧទ្ធរណ៍របស់លោកស្រី នៅទីក្រុងប៉ារីស នាថ្ងៃទី២០ និងទី២១ ខែមករា ឆ្នាំ២០២៦ នេះ ប៉ុន្តែបានបដិសេមិនបានប្រព្រឹត្តអ្វីខុសឡើយ បន្ទាប់ពីជាប់បម្រាមមិនឲ្យប្រកួតប្រជែងដណ្ដើមតំណែងសាធារណៈ ដោយសារតែត្រូវបានកាត់ទោសពីបទប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប (EU) មិនត្រឹមត្រូវ។

លោកស្រី Le Pen ដែលជាមេដឹកនាំដ៏យូរអង្វែងរបស់គណបក្សស្តាំនិយមជ្រុល គឺ National Rally (RN) កំពុងប្រឈមនឹងដំណើរការសវនាការបណ្ដឹងឧទ្ធរណ៍ដ៏សំខាន់មួយ ដែលនឹងកំណត់ថា តើលោកស្រីអាចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ បានដែរ ឬទេ បន្ទាប់ពីលោកស្រីត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះជាបេក្ខជនសាធារណៈរយៈពេល ៥ឆ្នាំ នៅឆ្នាំ២០២៥ ដែលចូលជាធរមានភ្លាមៗ។

លោកស្រី Le Pen និងឥស្សរជនផ្សេងទៀត ត្រូវបានរកឃើញថា មានទោសពីបទកិបកេងទឹកប្រាក់ជាង ៤លានអឺរ៉ូ (៤,៧លានដុល្លារ) នៃមូលនិធិរបស់ EU។ ចៅក្រម បានបញ្ជាក់ថា ចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១៦ ពួកគេបានប្រើប្រាស់មូលនិធិដែលបានកំណត់ សម្រាប់ការងារនៅសភាអឺរ៉ុប ទៅបើកឲ្យបុគ្គលិកដែលកំពុងធ្វើការឲ្យគណបក្ស។

អំឡុងពេលឆ្លើយសំណួររបស់លោកស្រីចៅក្រម Michele Agi លោកស្រី Le Pen បានប្រកាន់ខ្ជាប់ ក្នុងការដោះស្រាយសេចក្ដីសំអាងផ្នែកច្បាប់ ដោយផ្ទុយពីវិធីសាស្រ្តពីមុនរបស់លោកស្រី ដែលជំទាស់នឹងភាពស្របច្បាប់នៃការចោទប្រកាន់នេះ។ ប៉ុន្តែនៅក្នុងខ្លឹមសារ ការផ្ដល់ហេតុផលការពាររបស់លោកស្រី ហាក់ដូចជានៅតែមិនផ្លាស់ប្ដូរដដែល ដោយលោកស្រីបានបដិសេធថា មិនមានប្រព័ន្ធនៅក្នុងរង្វង់គណបក្ស RN ដើម្បីយកទៅប្រើប្រាស់មូលនិធិរបស់ EU មិនត្រឹមត្រូវនោះឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm