ចិនបញ្ជាក់ថា ខ្លួននឹងការពារប្រព័ន្ធរបស់ UN ក្រោយការអញ្ជើញឲ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព»

2026/01/22 03:07:29 am        116


ប្រទេសចិន នៅថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងការពារប្រព័ន្ធអន្តរជាតិ ដោយមានអង្គការសហប្រជាជាតិ (UN) «ជាស្នូល» ដោយការលើកឡើងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមានការប្រកាស ដែលថា ខ្លួនត្រូវបានអញ្ជើញឲ្យចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

ទីក្រុងប៉េកាំងបានបញ្ជាក់ថា ខ្លួនបានទទួលការអញ្ជើញឲ្យចូលរួមក្រុមប្រឹក្សានេះ ដែលមានគោលបំណងដោះស្រាយជម្លោះនានា។ យ៉ាងណាក្ដី ប្រទេសចិនមិនទាន់បានបញ្ជាក់នៅឡើយទេថា តើខ្លួននឹងទទួលយកការអញ្ជើញនេះដែរ ឬអត់ ប៉ុន្តែអំឡុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២១ ខែមករានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានលើកឡើងថា ទីក្រុងប៉េកាំងនឹងគាំទ្រសណ្តាប់ធ្នាប់ពិភពលោកអន្តរជាតិដែលមានមូលដ្ឋាននៅ UN ដោយមិនគិតដល់ «ការផ្លាស់ប្តូរ» ឡើយ។

លោក Guo បានសង្កត់ធ្ងន់ថា៖ «មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិនបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ប្រព័ន្ធអន្តរជាតិដែលមាន UN ជាស្នូល ទំនាក់ទំនងអន្តរជាតិដោយផ្អែកលើវត្ថុបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់ UN»។

គួរបញ្ជាក់ថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN ការពារប្រព័ន្ធ UN ជាប្រពៃណី ខណៈដែលអំពាវនាវឲ្យមានកំណែទម្រង់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm