កម្ពុជាផ្តួចផ្តើមសកម្មភាពជាតិក្នុងការលុបបំបាត់សារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្មវាយនភណ្ឌ និងសំណង់

2026/01/22 03:48:22 pm        237

ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានរៀបចំសិក្ខាសាលាប្រកាសចាប់ ផ្តើមអនុវត្តគម្រោងពេញលេញ នៃកម្មវិធីកុមារសកល ស្តីពី «ការ លុបបំបាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យវាយនភណ្ឌ និងសំណង់ » ក្រោមជំនួយហិរញ្ញវត្ថុពីមូលនិធិបរិស្ថានសកល (GEF) ក្រោមអធិបតីភាពឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ សមាគម និងវិស័យឯកជនពាក់ព័ន្ធចូលរួមប្រមាណ៥០នាក់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ដាញ់ សេរី បានគូសបញ្ជាក់ឱ្យដឹងថា ភពផែនដីរបស់យើងកំពុងជួបប្រទះនឹងវិបត្តិបរិស្ថានធំៗ ចំនួនបី គឺ បញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និង ការបំពុល។ ការបំពុលបានបង្កផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ដល់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ហើយវាក៏ជាកាតាលីករជំរុញ ឱ្យមាននូវការបាត់បង់ ជីវចម្រុះ និងការប្រែប្រួល អាកាសធាតុ។ ជាសកល រៀងរាល់ឆ្នាំ ការបំពុលដោយសារធាតុគីមីគ្រោះថ្នាក់បានសម្លាប់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស៦នាក់។ វិស័យវាយនភណ្ឌ និងសំណង់ បានរួមចំណែកបំពុលបរិស្ថាន តាមរយៈការប្រើប្រាស់នូវសារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្ម ដូចជា សារធាតុអាបេស្តូស បារត ពពួកសារធាតុគីមីសំយោគជាច្រើនប្រភេទ ជាពិសេស ពពួក សារធាតុ បំពុល សរីរាង្គ មិន ងាយ បំបែក ធាតុ (POPs) ព្រមទាំងការបញ្ចេញសំណល់ និងឧស្ម័នផ្ទះកញ្ចក់ (GHGs) ពីខ្សែចង្វាក់ផលិតកម្ម។

តាមរយៈការអនុវត្តគម្រោងនេះ នឹងចូលរួមក្នុងការអនុវត្តគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាល សំដៅការពារ សុខភាព សាធារណៈ និងបរិស្ថាន ព្រមទាំងធានា និងរក្សា បាន នូវភាពប្រកួតប្រជែង របស់វិស័យទាំងពីរនេះ នៅលើទីផ្សារ សកល។ ជាមួយគ្នានេះ គម្រោងនេះ នឹងទាក់ទាញនូវការ វិនិយោគ ជំរុញនូវនវានុវត្តន៍ បង្កើតឱកាស សេដ្ឋកិច្ចថ្មី ដែលងាក ទៅរកខ្សែចង្វាក់ផលិតកម្ម ប្រកបដោយ ចីរភាព តាមរយៈការកាត់បន្ថយការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ និង សំណល់ គ្រោះ ថ្នាក់ ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm