លោក Trump នឹងជួបលោក Zelenskyy នៅស្វីស ខណៈកិច្ចព្រមព្រៀងអ៊ុយក្រែន «ជិតឈានដល់ហើយ»

2026/01/22 04:18:04 pm        157

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (២១ មករា) ថា លោកនឹងជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅប្រទេសស្វីស ដោយបន្ថែមថា លោកមានអារម្មណ៍ថា ឥឡូវនេះ លោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្ថិតនៅចំណុចមួយដែលអាចឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមជិត ៤ឆ្នាំនៅអ៊ុយក្រែនហើយ។

លោក Trump បន្តថា លោកកំពុងដោះស្រាយជាមួយលោក Putin ហើយថា មេដឹកនាំរុស្ស៊ីរូបនេះ «ចង់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម» ចំណែកមេដឹកនាំអ៊ុយក្រែន ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងមួយផងដែរ។ ថ្លែងក្នុងកិច្ចពិភាក្សាមួយបន្ទាប់ពីសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោក និងនាយកប្រតិបត្តិអាជីវកម្មនៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោក Trump បានលើកឡើងថា «កាលពីមុន មេដឹកនាំទាំងពីរ (សំដៅលើរុស្ស៊ី និងអ៊ុយក្រែន) បានដកថយពីកិច្ចព្រមព្រៀង ប៉ុន្តែឥឡូវនេះ កិច្ចព្រមព្រៀងខិតកាន់តែជិតហើយ»។

ដំបូងឡើយ លោក Trump និយាយថា លោកនឹងជួបលោក Zelenskyy នៅល្ងាចថ្ងៃពុធ ប៉ុន្តែក្រោយមក បានបញ្ជាក់ឡើងវិញថា កិច្ចប្រជុំនេះត្រូវគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា នេះ។ សុន្ទរកថាដែលហាក់ដូចជាមានភាពល្អប្រសើរឡើងវិញនេះ បានកើតឡើងបន្ទាប់ពីការរិះគន់របស់លោក Trump កាលពីសប្តាហ៍មុន ដែលថា ឧបសគ្គចម្បងក្នុងការឈានដល់កិច្ចព្រមព្រៀងនៅអ៊ុយក្រែន គឺជាលោក Zelenskyy។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា លោកមិនមានគម្រោងទៅកាន់ប្រទេសស្វីសនោះទេ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយលើទីក្រុងគីវ ប៉ុន្តែលោកបានបញ្ចាក់ថា លោកនឹងនៅតែទៅទីក្រុងដាវ៉ូស ប្រសិនបើឯកសារស្តីពីការធានាសន្តិសុខជាមួយអាមេរិក និងផែនការវិបុលភាពអ៊ុយក្រែន ត្រូវបានត្រៀមរួចរាល់ដើម្បីចុះហត្ថលេខានៅទីនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm