ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី រីករាយ នឹង​ការ​ទទួល​បណ្ណកម្ម​សិទ្ធិដី​សមូហភាព​ពី​រាជរដ្ឋាភិបាល

2026/01/22 04:21:39 pm        256

មណ្ឌលគិរី៖ បងប្អូនជនជាតិដើមភាគតិចព្នង ដែលកំពុងរស់នៅជាសហគមន៍ ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី ​បានបង្ហាញការសប្បាយរីករាយ នៅ​ពេល​ទទួល​បាន​បណ្ណ​កម្ម​សិទ្ធិ​ដី​សមូហភាព​ពី​រាជ​រដ្ឋាភិបាល ដើម្បីអាស្រ័យផល និងការប្រតិបត្តិទំនៀមទម្លាប់តជំនាន់ពីដូនតាជាដើម ។

ក្នុងឱកាស អញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ដល់បងប្អូនជនជាតិដើមភាគតិចព្នង ស្ថិត​ក្នុង​ភូមិ​ឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្ថិតក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និង​សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន​ប្រសាសន៍​ថា ជាការពិត ក្រៅពីការប្រគល់បណ្ណសមូហភាព ជូនដល់បងប្អូនជនជាតិដើមភាគតិច លើស​ពី​នេះ គឺការបញ្ចប់ភាពមិនប្រាកដប្រជា លើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និង​សមូ​ហ​ភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់មន្ទិល និងកង្វល់​ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាព​ក្នុង​ការ​កាន់​កាប់​ដី​ធ្លី​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគតិច។

ឯកឧត្តម បានបន្តថា ជាមួយគ្នានេះ ក៏ជាការបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដី​សមូហ​ភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដែលមានកម្មសិទ្ធិដីសមូហភាព។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទៅមុខទៀត សូមបងប្អូន​ចូលរួម​ជាមួយ​គ្នា​ងាក​​ម​កគិត​គូរ​លើ​ការកសាងខឿនសេដ្ឋកិច្ច មុខងារសេដ្ឋកិច្ច ដោយផ្តោតលើមុខរបរ និងប្រាក់ចំណូល ការ​ដាំ​ដុះ ​ការចិញ្ចឹមសត្វ អភិវឌ្ឍន៍សហគមន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងរៀប​ចំ​នូវ​ភូមិ​ឋាន​ឱ្យ​កាន់តែប្រសើរឡើង ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងកែប្រែ​សង្គម​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខ។ ដោយក្រសួងរៀបដំដែនដី និងម្ចាស់គម្រោង នៅតែបន្តជួយដល់ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលជំនាញកសិកម្មជាដើម ។

ក្នុងពេលទៅ​ទទួលបណ្ណកម្មសិទ្ធិដីសមូហភាព លោក ឡុង ឡឹល ប្រធានសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ដែលមានសមាជិកចំនួន ៤៦៩នាក់ ស្ថិតនៅក្នុងភូមិឡាំម៉េះ បង្ហាញក្តីរីករាយ នៅ​ពេល​រាជ​រដ្ឋាភិបាលកម្ពុជា បានគិតគូរពីបងប្អូនជនជាតិដើមភាគតិច បានកសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ដើម្បីបម្រើដល់ការរស់នៅរបស់ពួកគាត់ ហើយមិនត្រឹមប៉ុណ្ណោះ នៅឆ្នាំ២០២៦នេះ បានផ្ដល់នូវបណ្ណកម្មសិទ្ធិដីសមហូភាព គឺកាន់តែធ្វើឲ្យពួកគាត់មានភាពកក់ក្ដៅ ក្នុង​ការ​កាន់​កាប់​ដី​ដោយស្របច្បាប់ និងលែងភ័យព្រួយបារម្ភ ពីការរំលោភបំពាន ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា រហូតមកដល់ពេលនេះ នៅក្នុង​ខេត្ត​មណ្ឌល​គិរី មានសហគមន៍ជនជាតិដើមភាគតិច បានដាក់ពាក្យស្នើសុំចុះបញ្ជីដីសរុបចំនួន ២៧​សហគមន៍។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានទទួលស្គាល់ បងប្អូនជនជាតិ​ដើម​ភាគ​តិច​ជា​ជន​ជាតិ​ដើម​ភាគតិចប៉ុណ្ណោះទេ គឺតែងតែបានគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀម​ទម្លាប់​ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់ពួកគាត់ ព្រោះកម្ពុជា គឺជាសង្គមពហុវប្បធម៌ មិនមាន​ការ​រើស​អើង៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm