អ៊ីស្រាអែលបដិសេធការបញ្ជាឱ្យពលរដ្ឋហ្កាហ្សាជម្លៀសចេញ ដោយអះអាងថាគ្រាន់តែជាការព្រមានកុំឲ្យឆ្លងបន្ទាត់លឿង

2026/01/22 05:32:35 pm        88

យោងតាមសារព័ត៌មាន Reuters អ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណនៅភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបញ្ជាឱ្យគ្រួសារប៉ាឡេស្ទីនរាប់សិបគ្រួសារចាកចេញពីផ្ទះរបស់ពួកគេ ដែលជាការជម្លៀសដោយបង្ខំលើកដំបូងចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយបានចូលជាធរមានក្នុងខែតុលា ឆ្នាំមុន ។

របាយការណ៍នេះបានពីក្រុមអ្នកស្រុកនៅតំបន់ Bani Suhaila ភាគខាងកើតទីក្រុង Khan Yunis ដោយនិយាយថាខិត្តប័ណ្ណទាំងនោះត្រូវបានទម្លាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះទៅលើគ្រួសារដែលរស់នៅក្នុងជំរំតង់លើសង្កាត់ Al-Reqeb ក្នុងទីប្រជុំជន Bani Suhaila។

ខិត្តប័ណ្ណសរសេរជាភាសាអារ៉ាប់ ហេព្រូ និងអង់គ្លេស បានបញ្ជាក់ថា «សារបន្ទាន់។ តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែល ។ អ្នកត្រូវតែជម្លៀសចេញជាបន្ទាន់»។

បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកត្រូវបានអនុវត្តចាប់តាំងពីខែតុលាឆ្នាំមុន ក្រោមផែនការសន្តិភាព២០ ចំណុចរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់នេះ។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលនៅតែបន្តរំលោភលើបទឈប់បាញ់ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន៤៦៦ នាក់ និងធ្វើឱ្យមនុស្ស ១.២៩៤ នាក់របួស។

យោងតាមរបាយការណ៍ កងទ័ពអ៊ីស្រាអែលបានបដិសេធចំពោះការបញ្ជាឱ្យគ្រួសារនានាជម្លៀសចេញ ផ្ទុយទៅវិញអះអាងថាខិត្តប័ណ្ណទាំងនោះមានបំណងព្រមានប្រជាជនប៉ាឡេស្ទីនកុំឱ្យឆ្លងកាត់អ្វីដែលហៅថាខ្សែបន្ទាត់លឿង។

លោក Ismail Al-Thawabta នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សាបានប្រាប់ សារព័ត៌មាន Reuters ថាមនុស្សប្រហែល៣.០០០នាក់ បានរងផលប៉ះពាល់ដោយបទបញ្ជាជម្លៀសចេញ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm