តុលាការអាមេរិក ផ្អាកដីកាដែលទប់ស្កាត់យុទ្ធសាស្ត្ររបស់ភ្នាក់ងារអន្តោប្រវេសន៍ ប្រឆាំងនឹងក្រុមបាតុករ

2026/01/22 05:38:06 pm        102

តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២១ មករា) បានសម្រេចផ្អាកដីកាមួយរបស់តុលាការជាន់ទាប ដែលដីកានោះមានបំណងរារាំងភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ មិនឱ្យប្រើយុទ្ធសាស្រ្តដៃធ្ងន់ ដូចជាឧស្ម័នបង្ហូរទឹកភ្នែក ឬប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងក្រុមបាតុករ ដែលតវ៉ាដោយសន្តិវិធីនៅរដ្ឋ Minnesota ជាទីដែលភាពតានតឹងកើនឡើងខ្លាំង ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលមូលដ្ឋាន។

ក្រុមបាតុករមួយចំនួន ដែលតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅក្នុងតំបន់ Minneapolis បានដាក់បណ្ដឹងប្រឆាំងនឹងរដ្ឋបាលរបស់លោក កាលពីខែធ្នូ ដោយនិយាយថា សិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ កំពុងត្រូវបានរំលោភបំពាន។

ភ្នាក់ងារល្បាតព្រំដែន ព្រមទាំង ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) រាប់ពាន់នាក់ ដែលត្រូវបានទៅកាន់តំបន់ Minneapolis ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការប៉ះទង្គិចដោយហិង្សាជាច្រើនលើកច្រើនសារជាមួយអ្នកស្រុក។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ចៅក្រមប្រចាំតំបន់សហរដ្ឋអាមេរិក នៅរដ្ឋ Minnesota បានចេញដីកាបង្គាប់ឱ្យភ្នាក់ងារ ICE ដែលដាក់ពង្រាយនៅទីក្រុង Minneapolis ត្រូវបានហាមឃាត់ជាបណ្តោះអាសន្នមិនឱ្យប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងយុទ្ធសាស្ត្រផ្សេងទៀតប្រឆាំងនឹងក្រុមបាតុករអហិង្សាឡើយ ខណៈដែលបណ្តឹងកំពុងដំណើរការ។

ក្រោយមក ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានប្ដឹងឧទ្ធរណ៍ ដោយអះអាងថា ដីកានេះធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់រដ្ឋបាលលោក Trump «ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់ប្រទេស»។ នៅថ្ងៃពុធសប្ដាហ៍នេះ តុលាការឧទ្ធរណ៍ដែលមានមូលដ្ឋាននៅតំបន់ St. Louis បានសម្រេចឈរខាងរដ្ឋបាលសហព័ន្ធ ដោយផ្អាកដីកាចៅក្រមប្រចាំតំបន់នៅរដ្ឋ Minnesota នេះជាបណ្ដោះអាសន្នសិន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm