ភ្លៀងធ្លាក់ខ្លាំងបង្កគ្រោះបំណាក់ដីនៅនូវែលសេឡង់ បណ្តាលឱ្យមនុស្សជាច្រើននាក់បាត់ខ្លួន

2026/01/22 05:49:10 pm        129

ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសនូវែលសេឡង់ កំពុងប្រឹងប្រែងស្វែងរកមនុស្សជាច្រើននាក់ដែលបានបាត់ខ្លួន រួមទាំងកុមារផងដែរ នៅថ្ងៃព្រហស្បតិ៍ (២២ មករា) នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្លាបានបង្កជាគ្រោះបំណាក់ដីដ៏ធំនៅឯទីលានបោះជំរំមួយកន្លែង បណ្ដាលឱ្យខូចខាតយ៉ាងទូលំទូលាយ និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានថាមពលអគ្គិសនីប្រើប្រាស់។

អ្នកស្រុកត្រូវបានជម្លៀសចេញ និងផ្លូវថ្នល់ត្រូវបានបិទ ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារស្ទើរតែទូទាំងឆ្នេរសមុទ្រភាគខាងកើតនៃកោះ North Island របស់នូវែលសេឡង់។ អាជ្ញាធរនិយាយថា បំណាក់ដីនេះបានកើតឡើងនៅពេលព្រឹកម៉ោងក្នុងស្រុក ដោយបានបញ្ជូនកម្ទេចកម្ទីគ្របសង្កត់លើទីតាំងបោះជំរំនៅភ្នំ Maunganui ដែលជាទីទេសចរណ៍ដ៏ពេញនិយម នៅលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស។

ក្នុងសន្និសីទសារព័ត៌មានមួយ អាជ្ញាធរបាននិយាយថា គ្រួសាររាប់រយនាក់នៅកន្លែងកើតហេតុ ត្រូវបានជម្លៀសចេញ ហើយសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីស្វែងរកអ្នកនៅសេសសល់ក្នុងតំបន់នោះ។ លោក Tim Anderson អធិការនគរបាលស្រុកក្នុងតំបន់ បាននិយាយថា ចំនួនមនុស្សដែលបាត់ខ្លួនគឺស្ថិតក្នុង «តួលេខតែ ១ខ្ទង់ប៉ុណ្ណោះ» ដោយមិនបញ្ចាក់ច្បាស់ៗថាបាត់ខ្លួនប៉ុន្មានអ្នកនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងស្តារឡើងវិញរបស់នូវែលសេឡង់ ដែលបាននិយាយថា កុមារក៏ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួននោះដែរ ហើយឧទ្ធម្ភាគចក្រត្រូវបានដាក់ពង្រាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        39
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm