កម្ពុជាបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ដើម្បីរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ

2026/01/22 06:02:14 pm        200

ក្រុមហ៊ុនអន្តរជាតិ សហការជាមួយក្រុមហ៊ុនក្នុងស្រុក សុំគោលការណ៍គាំទ្រពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើលទ្ធភាពបើកផ្លូវហោះហើរត្រង់ ពីសហព័ន្ធរុស្ស៊ីមកកម្ពុជា និងការពិចារណាលើការសម្រួលលើកលែងទិដ្ឋាការ សម្រាប់ទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ីមកកម្ពុជា ដើម្បីចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន JFT Jet និងលោក ប្លាឌីមា ប៉ាឡង់ស៊ីកា (Vladimir Palancica) អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House ដើម្បីពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្រ្តក្នុង ការទាក់ទាញទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ីមកកាន់ប្រទេសកម្ពុជា។

 ក្នុងជំនួបនោះ លោក ប្លាឌីមា ប៉ាឡង់ស៊ីកា លើកឡើងឱ្យដឹងថា Lotus Group of Companies គឺជាក្រុមហ៊ុនទេសចរណ៍ អន្តរជាតិមានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដំណើរកម្សាន្តប្រកបដោយគុណភាព នៅប្រទេសរុស្ស៊ី និងប្រទេសជាច្រើនក្នុងតំបន់អាស៊ី, ក្នុងនោះកម្ពុជាគឺជាប្រទេសមួយ មានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចរ រុស្ស៊ី ដោយកម្ពុជាមានធនធានទេសចរណ៍សម្បូរបែបដូចជា ប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាស សុខសាន្ត និងប្រជាជនមានភាពរួសរាយរាក់ទាក់ មិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

 តាមរយៈនៃជំនួបនេះ លោកសូមការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងលទ្ធភាពបើកផ្លូវហោះហើរត្រង់ ពីសហព័ន្ធរុស្ស៊ីមកកាន់ កម្ពុជា និងការពិចារណាលើការសម្រួលទិដ្ឋាការ (Visa Facilitation) សម្រាប់ទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី។ តាម រយៈនៃកិច្ចសហការរវាងក្រុមហ៊ុន JFT Jet ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាយន្ត ហោះឯកជន (Private Jet) រួមជាមួយ Lotus Group of Companies គ្រោងបើក Boxing House នៅប្រទេសកម្ពុជា ក្នុងខែកុម្ភៈ ខាងមុខ លើការផ្តល់សេវាយន្តហោះឯកជន ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ។

 ជាការឆ្លើយតប, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិត និង យុទ្ធសាស្រ្តសហការរវាងវិស័យឯកជន និងរដ្ឋ ក្នុងការបង្កើនលំហូរភ្ញៀវទេសចររុស្ស៊ីមកកាន់កម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍ មួយចំនួន សម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាព។

គួរបញ្ជាក់ថា ភ្ញៀវទេសចររុស្ស៊ី ត្រូវបានចាត់ទុកជាទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ មានទំនោរចូលចិត្តសេវាកម្មដែលមាន គុណភាពដូចជា ទេសចរណ៍សុខភាព ស្ប៉ា និងការស្នាក់នៅរយៈពេលវែង ក្នុងនោះជាមធ្យម ការធ្វើដំណើររបស់ពួកគេមានរយៈពេល ពី ៥–៧ ថ្ងៃ និងមួយចំនួនអាចស្នាក់នៅរហូតដល់ ១–២ ខែ ដែលជាកត្តាសំខាន់ក្នុងការជំរុញចំណូលសេដ្ឋកិច្ចជាតិ។ ចំពោះតាមរយៈ កិច្ចសហការរវាង JFT Jet, Lotus Group និងការគាំទ្រពីក្រសួងទេសចរណ៍នេះ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយ សម្រាប់ យុទ្ធសាស្រ្តបើកទ្វារទទួលយកទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការរីកចម្រើនក្នុង វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលមធ្យម និងវែង៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm