លោក Trump៖ លោក Putin និងលោក Zelenskyy ឆោតណាស់ដែលមិនចុះកិច្ចព្រមព្រៀងសន្តិភាពមុនកិច្ចពិភាក្សានៅក្រុងមូស្គូ

2026/01/22 06:19:21 pm        86

លោក Donald Trump បាននិយាយថា លោក Vladimir Putin និងលោក Volodymyr Zelenskyy នឹងក្លាយជាមនុស្សឆោតល្ងង់ ដែលមិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ខណៈលោកកំពុងថ្លែងនៅទីក្រុង Davos ។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស លោក Trump បានបញ្ជាក់ថា លោកនឹងជួបលោក Zelenskyy នៅពេលក្រោយថ្ងៃដដែលនោះ ទោះបីជាមេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងមិនចូលរួមព្រឹត្តិការណ៍ទីក្រុង Davos ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងស្តារថាមពល និងកម្ដៅនៅរដ្ឋធានី Kyiv ឡើងវិញ ខណៈរុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលក៏ដោយ។

លោក Trump បាននិយាយថា លោកជឿថាពួកគេអាចមកជាមួយគ្នា ហើយទទួលបានកិច្ចព្រមព្រៀងមួយ។ប្រសិនបើពួកគេមិនធ្វើទេ ពួកគេឆោតល្ងង់ណាស់ នោះជារឿងរបស់ពួកគេទាំងពីរ។

លោក Steve Witkoff បេសកជនសហរដ្ឋអាមេរិក បាននិយាយថា លោក និងលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Vladimir Putin លើសំណើចុងក្រោយបំផុតសម្រាប់ផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

លោក Steve Witkoff បាននិយាយថា លោកនឹងជួបលោក Putin នៅថ្ងៃព្រហស្បតិ៍នេះ តាមការស្នើសុំរបស់ភាគីរុស្ស៊ី៕ 

លោក Zelenskyy បាននិយាយថា ៦០%នៃរដ្ឋធានី Kyiv នៅតែគ្មានអគ្គិសនីកាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយផ្ទះរាប់ពាន់ខ្នងនៅតែគ្មានម៉ាស៊ីនកម្តៅ។ លោកបានរាយការណ៍ថា ការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ីកាលពីថ្ងៃអង្គារបានធ្វើឱ្យមនុស្សជាងមួយលានគ្រួសារក្នុងរដ្ឋធានីគ្មានអគ្គិសនីប្រើប្រាស់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm