យោធាអាមេរិក ផ្ទេរអ្នកជាប់ឃុំរដ្ឋអ៊ីស្លាម១៥០នាក់ដំបូង ពីប្រទេសស៊ីរី ទៅប្រទេសអ៊ីរ៉ាក់

2026/01/22 06:21:29 pm        72

យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី ២១ ខែមករា ថា ខ្លួនបានចាប់ផ្តើមផ្ទេរអ្នកជាប់ឃុំពីក្រុមរដ្ឋអ៊ីស្លាម ដែលកំពុងត្រូវបានឃុំខ្លួននៅភាគឦសានប្រទេសស៊ីរីទៅកាន់អគារសុវត្ថិភាពនៅក្នុងប្រទេសអ៊ីរ៉ាក់។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី បានគ្រប់គ្រងជំរំដ៏ធំទូលាយមួយកន្លែង ដែលផ្តល់ទីជម្រកដល់មនុស្សរាប់ពាន់នាក់ភាគច្រើនជាស្ត្រី និងកុមារ មកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី ឬ SDF គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានដកខ្លួនថយជាផ្នែកមួយនៃបទឈប់បាញ់។ កងទ័ព កាលពីថ្ងៃចន្ទបានដណ្តើមយកពន្ធនាគារមួយក្នុងទីក្រុង Shaddadeh ភាគឦសាន ជាកន្លែងដែលអ្នកជាប់ឃុំរដ្ឋអ៊ីស្លាមមួយចំនួនបានរត់គេចខ្លួន ហើយជាច្រើននាក់ត្រូវបានចាប់ខ្លួនមកវិញ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដ នៅតែគ្រប់គ្រងមន្ទីរឃុំឃាំងជាងដប់កន្លែងដែលឃុំខ្លួនសមាជិករដ្ឋអ៊ីស្លាមប្រហែល៩.០០០នាក់ ប៉ុន្តែគ្រោងនឹងប្រគល់ពន្ធនាគារទាំងនោះទៅឱ្យការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រោមដំណើរការសន្តិភាព ដែលត្រូវបានគេសន្មត់ថានឹងដាក់បញ្ចូលកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ជាមួយកងកម្លាំងរដ្ឋាភិបាល នៅទីបំផុត។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា ការផ្ទេរលើកដំបូងពាក់ព័ន្ធនឹងសមាជិកក្រុមរដ្ឋអ៊ីស្លាមចំនួន១៥០នាក់ ដែលត្រូវបាននាំមកពីខេត្ត Hassakeh ភាគឦសានរបស់ប្រទេសស៊ីរីទៅកាន់ «ទីតាំងសុវត្ថិភាព» នៅក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា អ្នកជាប់ឃុំរហូតដល់ ៧.០០០ នាក់អាចត្រូវបានផ្ទេរទៅកាន់មន្ទីរឃុំឃាំងដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ាក់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm