ភាគហ៊ុនសកលកើនឡើងខណៈធុរកិច្ចជនធូរស្រាលចិត្តក្រោយលោក Trump លុបចោលការដំឡើងពន្ធលើអឺរ៉ុបជុំវិញកោះហ្គ្រីនលែន

2026/01/22 06:26:51 pm        110

ផ្សារភាគហ៊ុនអាស៊ីបានងើបឡើងវិញនៅថ្ងៃព្រហស្បតិ៍ ២២ មករានេះ ហើយផ្សារភាគហ៊ុន Wall Street របស់សហរដ្ឋអាមេរិក ក៏ហក់ឡើងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានដកការគំរាមរបស់លោកក្នុងការដាក់ពន្ធថ្មីលើប្រទេសនៅអឺរ៉ុប។

ទីផ្សារមានភាពប្រែប្រួលខ្លាំងនៅសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយនៅចុងសប្តាហ៍ថា លោកនឹងវាយប្រហារដោយការដាក់ពន្ធលើប្រទេសជាច្រើន រួមទាំងអាល្លឺម៉ង់ បារាំង អង់គ្លេស និងដាណឺម៉ាក ចាប់ពីថ្ងៃទី១កុម្ភៈ ចំពោះការជំទាស់របស់ពួកគេប្រឆាំងនឹងការដណ្តើមយកកោះ Greenland មកគ្រប់គ្រង។

ប៉ុន្តែបណ្ដាធុរកិច្ចជនបានធូរស្រាលអារម្មណ៍កាលពីថ្ងៃពុធ២១មករាសប្ដាហ៍នេះ នៅពេលប្រធានាធិបតីអាមេរិកបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ថា លោកនឹងមិនយកដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះដោយកម្លាំងនោះទេ ហើយក្រោយមកបាននិយាយថា លោកបានដកការគំរាមកំហែងពន្ធរបស់លោកចេញវិញហើយ។

នៅយប់ជ្រៅឈានចូលថ្ងៃព្រហស្បតិ៍នេះភាគហ៊ុន S&P 500 បានបង្ហាញការកើនឡើងភាគរយរយៈពេលមួយថ្ងៃដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលពីរខែ ដោយកើនឡើង១,១៦%។

សន្ទស្សន៍ភាគហ៊ុនឧស្សាហកម្ម Dow Jones និង Nasdaq Composite ក៏បានកើនឡើងផងដែរ ដោយលោតឡើងច្រើនបំផុតគិតជាភាគរយចាប់តាំងពីថ្ងៃទី ៥ ខែមករា និងថ្ងៃទី១៩ ខែធ្នូជាប់ៗគ្នា។ ផ្សារភាគហ៊ុន Dow បានកើនឡើង១,២១% ខណៈ Nasdaq បានហក់ឡើង ១,១៨ %។

ការអត្ថាធិប្បាយរបស់លោក Trump បានបន្ធូរបន្ថយភាពប្រែប្រួលនៃទីផ្សារ ដោយទីផ្សារភាគហ៊ុន   សេអ៊ូល តូក្យូ ហុងកុង សៀងហៃ តៃប៉ិ និងសិង្ហបុរី សុទ្ធតែឡើងថ្លៃនៅក្នុងការជួញដូរពេលព្រឹក៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm