វិនិយោគិនចិន បានសម្រេចចិត្តភ្លាមៗលើការវិនិយោគបន្ទាប់ពីមកទស្សនកិច្ចផ្ទាល់នៅកម្ពុជា

2026/01/22 06:41:35 pm        190

ក្រុមហ៊ុនមកពីប្រទេសចិន ជាសមាជិកសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ បាន​ស​ម្រេចចិត្តភ្លាមៗលើបណ្តាក់ទុនវិនិយោគភ្លាមៗ បន្ទាប់ពីមក​ទស្សន​កិច្ច​ឈ្វេង​យល់​ដោយ​ផ្ទាល់​លើ​ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។

លោក លាំង សុងស៊ូ (Liang Songshou) ប្រធាន​សហព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ឧស្សា​ហ​កម្ម​តំបន់​ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គ​លេខា​ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៦, លោកបានថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយ ពេល​វេលា​ដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារ និងបានជម្រាប​ជូន​ថា​គណៈប្រ​តិភូដែ​ល​អញ្ជើញម​ក​កម្ពុជានាពេលនេះ សុទ្ធតែមាន បំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោក លាំង សុងស៊ូ បន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ​សេដ្ឋកិ​ច្ច​ឧ​ស្សាហកម្មតំបន់ឆ្នេរ បាន ដឹកនាំក្រុមហ៊ុនជាច្រើន មកធ្វើទស្សនកិច្ចសិក្សា និង​ស្វែង​យល់​ពី​បរិស្ថាន​វិនិយោគនៅកម្ពុជា។ ចំណែកនាពេលនេះ ក្រុមហ៊ុនដែលជា សមាជិកសហព័ន្ធ បាន​សម្រេច​ចិត្ត​បណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងគម្រោងបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈ ការិយាល័យ និងថាមពលកកើតឡើងវិញ។

ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ដែល​លោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ខ្ពស់ លើ​វិធានការការពារបរិស្ថាន និងបានផ្តល់ អនុសាសន៍ណែនាំដល់ ប្រតិភូ គិតគូរ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យ នៅទីតាំងជាក់លាក់ណាមួយ ហើយ​ក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ ម្សាង​ទៀត, ដើម្បីធានាដល់ខ្សែច្រវាក់ ផ្គត់ផ្គង់ ក្រុមហ៊ុន​ក៏​ត្រូវ​មាន​ការ​គិត​គូរ​ពី​ការ​រៀប​ចំ​មូល​ដ្ឋាន​ផលិត​ ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាល សម្រេចនៅកម្ពុជា ដើម្បី​ផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពី នេះ គឺការវិនិយោគកែច្នៃកសិផលនៅកម្ពុជា ដែល​កំពុង​មានសក្តានុពលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm