ក្រុមស្រ្តីជាម្ដាយ មានក្ដីរីករាយ និងកក់ក្ដៅ ដឹងគុណរាជរដ្ឋាភិបាលក្រោយទទួលបានការ​ឧបត្ថម្ភ​ប្រាក់​បន្ថែម​តាមរយៈ ប.ស.ស.

2026/01/22 07:09:41 pm        344

គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប​ន្ថែមជូនដល់ស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច ខណៈគិតត្រឹមឆ្នាំ២០២៥ រាជ​រដ្ឋាភិបាល​បាន​បើក​ផ្តល់ប្រាក់ឧ​បត្ថម្ភដល់ ស្រ្តីមុន និងក្រោយពេលសម្រាលរួចសរុបជាង ១០០​លាន​ដុល្លារ​អាម៉េរិកហើយ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច នៅក្នុង​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា និងទារក នៅព្រឹកថ្ងៃទី២២ ខែមករានេះ ពួកគាត់បានឱ្យដឹងថា តាមរយៈ​ប័ណ្ណ​បេឡា​ជាតិ​សន្តិ​សុខសង្គម ឬហៅថា ប័ណ្ណ ប.ស.ស. នៅអំឡុង មុន និងក្រោយពេលសម្រាលកូន ពួក​គាត់​ប្រើ​ប្រាស់​សេវាសុខាភិបាល មិនដែលអស់ថ្លៃចំណាយ​ក្នុង​ការ​ប្រើ​ប្រាស់​របប​ផ្នែក​ថែ​ទាំ​សុខ​ភាព​នេះ​ទេ​។ បន្ថែម​ពី​នេះ​ក្រៅពី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​រាល់​ថ្លៃ​ចំណាយ​នានា​ក្នុង​ពេល​សម្រាល​កូន​ក៏មិ​នអស់ថ្លៃសេវាសុខាភិបាលផងដែរ ដោយសារពួកគាត់​មាន​កាត​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខសង្គម។

ក្រុមស្រ្តី​ជាម្ដាយទើបសម្រាលកូនបញ្ជាក់ថា ក្រៅពីថែទាំសុខភាពដោយឥតគិតថ្លៃ ពួកគាត់​ក៏​ទទួល​បាន​ការ​មើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យគ្រប់មជ្ឈដ្ឋានផងដែរ។ ពួក​គាត់មានអារម្មណ៍រំភើប និងកក់ក្តៅខ្លាំង ដោយ​សារ​ទទួល​បាន​ផល​ប្រយោជន៍​ពិត​មែន​តាម​រយៈ​ប័ណ្ណ​ ប.ស.ស. ដែលមិនត្រឹមតែមិនចំណាយថវិកា ថែមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត​ ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយ​សម្រួល​យ៉ាង​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ក្នុង​គ្រួសារ​មួយ​កម្រិត​ផងដែរ​។

លោកស្រី សំ សុផាណា បុគ្គលិកថែទាំស្រ្តីមុន និងក្រោយសម្រាល នៃមជ្ឈមណ្ឌលជាតិ​គាំពារ​មាតា និងទារក បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល ដោយ​ប្រើ​ប្រាស់​ប័ណ្ណ ប.ស.ស. គឺមានការកើនឡើងជាបន្តបន្ទាប់។ លោកស្រី បានអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ពុំទាន់មានប័ណ្ណ រួសរាន់ស្នើសុំធ្វើប័ណ្ណ ដើម្បីទទួលបាន​សេវា​ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ។​

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីផ្ដល់ប្រាក់​ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ បានបើកផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​ម្ដាយ​ចំនួន​ជាង ៦៩ម៉ឺន ៦ពាន់នាក់ និងកូនអាយុក្រោម២ឆ្នាំ ចំនួនជាង ៧៣ម៉ឺន ២ពាន់នាក់ ដោយ​បានចំណាយថវិកាអស់ចំនួន ៤០៩,៩៦៤.១៦លានរៀល ឬ​ប្រមាណ​ ១០២.៥លានដុល្លាអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm