រដ្ឋបាលសហរដ្ឋអាមេរិក ចាប់ផ្តើមប្រតិបត្តិការអន្តោប្រវេសន៍នៅរដ្ឋ Maine

2026/01/22 07:12:26 pm        115

ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (២១ មករា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍នៅក្នុងរដ្ឋ Maine ដោយកំណត់គោលដៅលើរដ្ឋមួយ ដែលជាជម្រករបស់សហគមន៍ជនភៀសខ្លួនយ៉ាងច្រើន រួមទាំងជនជាតិសូម៉ាលីផងដែរ។

ក្រសួងបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ខ្លួនបានចាប់ផ្តើម «ប្រតិបត្តិការតាមចាប់ប្រចាំថ្ងៃ» កាលពីថ្ងៃអង្គារ ដោយកំណត់គោលដៅទៅលើអ្នកដែលខ្លួនហៅថាជា ជនល្មើសព្រហ្មទណ្ឌ។ ប្រភពពីមន្ត្រីអន្តោប្រវេសន៍បច្ចុប្បន្ន និងអតីតមន្ត្រី បាននិយាយថា ភ្នាក់ងារជាង ១០០នាក់ បានទៅល់រដ្ឋភាគឦសានដ៏ត្រជាក់នេះហើយ ក្នុងសប្តាហ៍នេះ ហើយប្រតិបត្តិការនឹងផ្តោតលើជនភៀសខ្លួន។

កាលពីសប្តាហ៍មុន អភិបាលរដ្ឋ Maine លោកស្រី Janet Mills ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា យុទ្ធសាស្ត្រអនុវត្តច្បាប់ដ៏កម្រោលរបស់រដ្ឋបាលលោក Trump គឺ «មិនត្រូវបានស្វាគមន៍នោះទេ»។ លោក Trump ដែលជាប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ បានបង្កើនវត្តមានភ្នាក់ងារអន្តោប្រវេសន៍ទៅកាន់ទីក្រុងនិងរដ្ឋនានាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក។

លោក Trump បានហៅប្រតិបត្តិការអនុវត្តច្បាប់ដ៏តឹងរ៉ឹងនេះថា មានភាពចាំបាច់ណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ លោក Trump បានរិះគន់ជនអន្តោប្រវេសន៍សូម៉ាលីជាពិសេស បន្ទាប់ពីជនជាតិអាមេរិកាំងសូម៉ាលីមួយចំនួន ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំនៅរដ្ឋ Minnesota ដោយលោកបានហៅអ្នកទាំងនោះថា "សំរាម" ហើយនិយាយថា ពួកគេគួរតែចាកចេញពីសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm