ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យនៅផ្សារទំនើប Karachi ប្រទេសប៉ាគីស្ថាន កើនឡើងដល់ ៦០នាក់

2026/01/22 07:15:47 pm        131

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធ (២១ មករា) ថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យដ៏ធំ ដែលឆាបឆេះផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ៦០នាក់ហើយ បន្ទាប់ពីសាកសពយ៉ាងហោចណាស់ ៣០នាក់ ត្រូវបានរកឃើញពីក្នុងហាងមួយនៃអគារពហុជាន់មួយនោះ។

មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងតំបន់ បានប្រាប់សារព័ត៌មានចិនស៊ីនហួថា សាកសពទាំងនោះត្រូវបានរកឃើញពីជាន់ឡៅតឿនៃផ្សារទំនើប ដោយបន្ថែមថា មនុស្សជាច្រើននាក់នៅតែបាត់ខ្លួន ហើយប្រតិបត្តិការស្វែងរក នៅតែបន្តដើម្បីតាមរកអ្នកទាំងនោះ។

មន្ត្រីរូបនេះបាននិយាយថា ក្រុមជួយសង្គ្រោះកំពុងប្រឈមការលំបាកក្នុងការទៅដល់ផ្នែកខ្លះនៃអគារ ដោយសារតែផ្សែង និងកម្ដៅនៅខាងក្នុងរចនាសម្ព័ន្ធដែលខូចខាត ហើយផ្នែកមួយនៃអគារត្រូវបានសម្អាត ខណៈផ្នែកពីរផ្សេងទៀត កំពុងត្រូវបានរុះរើដើម្បីជួយសង្គ្រោះមនុស្សដែលនៅជាប់ក្រោមគំនរបាក់បែក។

អគ្គិភ័យបានផ្ទុះឡើងនៅយប់ថ្ងៃសៅរ៍កន្លងទៅ នៅមជ្ឈមណ្ឌលផ្សារទំនើប Gul Plaza ដ៏ធំទូលាយ និងពហុជាន់ ក្នុងតំបន់ពាណិជ្ជកម្មរបស់ទីក្រុង។ លោក Syed Hassan Naqvi ស្នងការក្រុង Karachi បាននិយាយថា ការស៊ើបអង្កេតលើហេតុការណ៍នេះត្រូវបានចាប់ផ្តើម ខណៈអាជ្ញាធរកំពុងតាមរកមូលហេតុនៃគ្រោះអគ្គិភ័យនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm