ទូតកម្ពុជា និងអេស្ស៊ីប ប្រចាំប្រទេសកូរ៉េ ជួបពិភាក្សាពីការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត

2026/01/22 12:39:14 pm        114

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងឯកអគ្គរដ្ឋទូតអេហ្ស៊ីបនៅកូរ៉េ បានពិភាក្សា លើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍។

យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្ស៊ីប ប្រចាំសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុង ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្ស៊ីប ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម បន្តការសិក្សានៅសាកលវិទ្យាល័យ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តម Hazem Ismail Ibrahim Zaki អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ៕

 


អត្ថបទដែលទាក់ទង

គណបក្សនយោបាយ មានសុទិដ្ឋិនិយមចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ
2026/01/22 02:25:19 pm        1
ទេសចរអន្តរជាតិ៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពល្អបំផុត
2026/01/22 02:07:32 pm        1
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារនគរបាលជាតិកូរ៉េ
2026/01/22 01:41:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សនយោបាយ មានសុទិដ្ឋិនិយមចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

2026/01/22 02:25:19 pm
​ទេសចរអន្តរជាតិ៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពល្អបំផុត
2026/01/22 02:07:32 pm
​ពលរដ្ឋអាមេរិកប្រហែល ១០០លាននាក់ ត្រៀមខ្លួនទប់ទល់ព្យុះទឹកកកដ៏កំណាច នៅចុងសប្ដាហ៍នេះ
2026/01/22 02:04:33 pm
​កូរ៉េខាងត្បូង ដាក់ចេញច្បាប់គ្រប់គ្រង AI ដ៏សំខាន់ ខណៈក្រុមហ៊ុនមួយចំនួន ព្រមានពីបន្ទុកផ្លូវច្បាប់
2026/01/22 02:01:58 pm
​ប្រេងឡើងថ្លៃបន្តិចវិញ បន្ទាប់ពីលោក Trump ដកការគំរាមកំហែងពន្ធលើបញ្ហាកោះហ្រ្គីនលែន
2026/01/22 01:57:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/22 07:34:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/19 01:46:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/21 02:58:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/21 04:40:52 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am