ឯកឧត្តម ប៉ែន បូណា៖ «ជាកិត្តិយសធំធេងនៅពេលនិយាយពីសន្ដិភាព ពិភព​លោក​នឹក​ដល់​កម្ពុជា​ភ្លាម ខណៈប្រធានាធិបតី​អាមេរិក​អញ្ជើញ​កម្ពុជា​ចូលរួម​ជា​រដ្ឋសមាជិក​ស្ថាបនិក នៃ​ក្រុម​ប្រឹក្សា​សន្តិភាព»

2026/01/22 12:49:49 pm        172

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អញ្ជើញផ្លូវការរបស់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានា​ធិបតីសហរដ្ឋអាមេរិក ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគី​នៃ​ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជា​ប្រទេស​តូច​មួយក៏ពិតមែន ប៉ុក៏ន្តែ ពិភពលោក​នឹក​ឃើញ​កម្ពុជា​ភ្លាម​នៅ​ពេល​ដែល​គេ​និយាយ​ពី​សន្តិភាព​។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាបានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​​ឱ្យ​កម្ពុជា​ចូល​ជារ​ដ្ឋ​សមា​ជិក​ស្ថាប​និក និង​ជា​ភាគី​នៃ​ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព​។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ​បាន​គូស​បញ្ជាក់​ថា​ គឺ​ជា​កិត្តិយស​សម្រាប់​ឯកឧត្តម​ក្នុង​ការ​អញ្ជើញ​សម្តេច​ធិបតី​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដើម្បីសន្តិភាព។

ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា ក្នុងនាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមប្រឹក្សាសន្តិភាព ឯកឧត្តមសូមអញ្ជើញ​ជា​ផ្លូវការ​ព្រះរាជាណា​ចក្រ​កម្ពុជា​ចូល​ជា​រដ្ឋ​សមា​ជិកស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព និង​ជាភា​គី​នៃ​ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព​ដែល​មាន​រូប​សម្តេច​ធិបតីផ្ទាល់ជាតំណាង។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ឃើញថា លិខិតអញ្ជើញផ្លូវ​ការ​របស់​ធានា​ធិបតី ដូណាល់ត្រាំ ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគី​នៃ​ធម្មនុញ្ញ​រប​ស់​ក្រុម​ប្រឹក្សា​សន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា​គឺ​ជាប្រ​ទេស​តូច​មួយក៏ពិតមែន ប៉ុក៏ន្តែ ពិភពលោកនឹក​ឃើញ​កម្ពុជា​ភ្លាម​នៅ​ពេល​ដែល​គេនិ​យា​យ​ពី​សន្តិភាព​។ នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និង​ឥស្សរជន​រៀម​ច្បង​ផ្សេង​ទៀត​បាន​តស៊ូ និង​លះបង់​យ៉ាង​ខ្ពស់​បំផុត​ដើម្បី​ទទួល​បាន​សន្តិភាព​ពេញ​លេញ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺ​ជា​អ្នក​បន្ត​ឈ​រការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពមច្បងមួយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម​បាន​បន្តថា សន្តិភាពត្រូវបានថ្នាក់ដឹកនាំកម្ពុជាតែងតែទន្ទេញជាប់មាត់។ ពាក្យថា «អរគុណ​សន្តិភាព»ត្រូវបានដាក់បង្ហាញនៅគ្រប់ទិសទីដើម្បីជាការដឹងគុណ ជាការចងចាំ និង​ចូល​រួម​ថែ​រក្សាការពារ ខណៈដែលស្មារតី​ស្រឡាញ់​សន្តិភាព​បាន​ចាក់​ឬស​កាន់​តែ​​ជ្រៅ​ទៅ​ក្នុង​ក្រអៅ​បេះដូងប្រ​ជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សន្តិភាព​មិន​ត្រឹមតែ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារ​សំខាន់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជា​បាន​ចាត់​ទុក​សន្តិភាព គឺ​ជា​មូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភព​លោក​ទាំង​មូល​។

«គឺក្នុងន័យ​នេះ​ហើយដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែក​អំពី​ទស្សន​ទាន​សន្តិភាព និង​នយោបាយ​ឈ្នះឈ្នះដ​ល់​ពិភព​លោក​ តាម​រយៈវេទិកាអន្តរជាតិជាច្រើនក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ។ នេះ​គឺ​ជា​ហេតុ​ផល​ដែលធ្វើឱ្យសន្តិភាពក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងសម័យ​ទំនើប​នេះ​ដោយ​មិន​អាច​ប្រកែក​បាន។ កិច្ចខិតខំប្រឹង​ប្រែង​​និង​ការលះ​បង់​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា ដើម្បី​សន្តិភាព និង​ការ​ពារ​អាយុជីវិតរបស់ប្រជាជនកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយ»។ នេះ​បើ​តាម​ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា ។

ចុង​ក្រោយនេះ នៅពេល​ដែល​កម្ពុជា​ទទួល​រង​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​ដោយ​បំពាន​មក​លើ​ដែន​អធិប​តេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាព​បាន​ផុស​ត្រឡែត​ឡើង​ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា​ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការ​សន្តិភាព​»​(Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់​ទាញ​ចំណាប់​អារម្មណ៍​មេ​ដឹកនាំ​ពិភពលោកឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូច មួយនេះដែល​កំពុ​ង​ឈរ​ការពារ​បុព្វហេ​តុ​សន្តិភាពយ៉ាងសកម្ម៕

អត្ថបទដែលទាក់ទង

គណបក្សនយោបាយ មានសុទិដ្ឋិនិយមចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ
2026/01/22 02:25:19 pm        1
ទេសចរអន្តរជាតិ៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពល្អបំផុត
2026/01/22 02:07:32 pm        1
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារនគរបាលជាតិកូរ៉េ
2026/01/22 01:41:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សនយោបាយ មានសុទិដ្ឋិនិយមចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

2026/01/22 02:25:19 pm
​ទេសចរអន្តរជាតិ៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពល្អបំផុត
2026/01/22 02:07:32 pm
​ពលរដ្ឋអាមេរិកប្រហែល ១០០លាននាក់ ត្រៀមខ្លួនទប់ទល់ព្យុះទឹកកកដ៏កំណាច នៅចុងសប្ដាហ៍នេះ
2026/01/22 02:04:33 pm
​កូរ៉េខាងត្បូង ដាក់ចេញច្បាប់គ្រប់គ្រង AI ដ៏សំខាន់ ខណៈក្រុមហ៊ុនមួយចំនួន ព្រមានពីបន្ទុកផ្លូវច្បាប់
2026/01/22 02:01:58 pm
​ប្រេងឡើងថ្លៃបន្តិចវិញ បន្ទាប់ពីលោក Trump ដកការគំរាមកំហែងពន្ធលើបញ្ហាកោះហ្រ្គីនលែន
2026/01/22 01:57:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/22 07:34:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/19 01:46:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/21 02:58:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/21 04:40:52 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am