ទាហានស៊ីរី ៧នាក់ បានស្លាប់ និង ២០នាក់ រងរបួស ក្នុងការវាយប្រហារដោយដ្រូន នៅភាគឦសានស៊ីរី

2026/01/22 02:51:29 pm        75

អាជ្ញាធរការពារជាតិ បាននិយាយថា ទាហានស៊ីរី ៧នាក់ បានស្លាប់ និង ២០នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃពុធ នៅពេលដែលយានដ្រូនអត្តឃាតមួយគ្រឿង បានវាយប្រហារតំបន់មួយក្បែរច្រកព្រំដែន al-Yaarubiyah ក្នុងខេត្ត Hasakah ភាគឦសានប្រទេសស៊ីរី ជាកន្លែងដែលអង្គភាពកងទ័ព បានរកឃើញកន្លែងផលិតគ្រាប់បែក និងដ្រូនអត្តឃាត។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទូរទស្សន៍រដ្ឋ Al-Ikhbariya អាជ្ញាធរបាននិយាយថា កងកម្លាំងយោធា បានរកឃើញរោងចក្រមួយដែលត្រូវបានប្រើសម្រាប់ផលិតគ្រឿងផ្ទុះកែច្នៃ និងបំពាក់អាវុធដល់យានដ្រូន។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទីតាំងនេះមានផ្ទុកដ្រូនជាច្រើនគ្រឿង កំពុងត្រូវបានរៀបចំដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ។

ពួកគេបាននិយាយថា បន្ទាប់ពីកងទ័ពបានចាប់ផ្តើមធានាសុវត្ថិភាព និងបោសសម្អាតទីតាំងនោះ វាត្រូវបានកំណត់គោលដៅដោយយានដ្រូនផ្ទុកដោយគ្រឿងផ្ទុះ ដែលបានវាយប្រហារដោយកងកម្លាំងប្រជា    ធិបតេយ្យស៊ីរី ( SDF) បានបង្កឲ្យមានការផ្ទុះដ៏ខ្លាំងក្លាមួយ ដោយបានបណ្តាលឲ្យទាហានដែលឈរជើងនៅក្បែរនោះ ស្លាប់និងរបួស។

ការវិវឌ្ឍនេះ បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី បន្ទាប់ពីកិច្ចព្រមព្រៀងដ៏ផុយស្រួយរវាងរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី និង SDF ដែលរួមមានការរៀបចំបទឈប់បាញ់ ការដកកងទ័ព និងការវិលត្រឡប់ទៅគ្រប់គ្រងអំណាចរដ្ឋជាបណ្តើរៗ។

កាលពីថ្ងៃអង្គារ (ទី ២០ ខែមករា) រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី បានប្រកាសបទឈប់បាញ់រយៈពេល ៤ថ្ងៃ ដើម្បីគាំទ្រដល់ការចរចាជាមួយ SDF  អំពីការរៀបចំសន្តិសុខ និងការធ្វើសមាហរណកម្មយោធាដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

ទីក្រុងការ៉ាកាស ច្រានចោលផែនទីដែលបង្ហាញប្រទេសវ៉េណេស៊ុយអេឡា ជាទឹកដីរបស់សហរដ្ឋអាមេរិក
2026/01/22 04:43:26 pm        1
លោក TRUMP៖ ប្រទេសលោកខាងលិចមិនគួរអនុញ្ញាតឲ្យមានការធ្វើទេសន្តរប្រវេសន៍ទ្រង់ទ្រាយធំទេ
2026/01/22 04:40:03 pm        2
លោក Lam កាន់តែកៀកនឹងអាណត្តិដឹកនាំថ្មីរបស់វៀតណាម ក្រោយសមាជសម្រេចដ៏សំខាន់កាត់បន្ថយ
2026/01/22 04:38:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងការ៉ាកាស ច្រានចោលផែនទីដែលបង្ហាញប្រទេសវ៉េណេស៊ុយអេឡា ជាទឹកដីរបស់សហរដ្ឋអាមេរិក

2026/01/22 04:43:26 pm
​សាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
2026/01/22 04:40:13 pm
​លោក TRUMP៖ ប្រទេសលោកខាងលិចមិនគួរអនុញ្ញាតឲ្យមានការធ្វើទេសន្តរប្រវេសន៍ទ្រង់ទ្រាយធំទេ
2026/01/22 04:40:03 pm
​លោក Lam កាន់តែកៀកនឹងអាណត្តិដឹកនាំថ្មីរបស់វៀតណាម ក្រោយសមាជសម្រេចដ៏សំខាន់កាត់បន្ថយ
2026/01/22 04:38:02 pm
​ប្រតិកម្មមិនពេញចិត្ត មានខ្លាំងឡើងៗ នៅថៃ ខណៈកុមារងាកទៅប្រើប្រាស់កញ្ឆា
2026/01/22 04:35:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/22 07:34:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/19 01:46:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/21 02:58:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am