អេហ្ស៊ីប៖ បញ្ហាប៉ាឡេស្ទីននៅតែជាអាទិភាព ខណៈតំបន់ហ្កាហ្សាចូលដល់បទឈប់បាញ់ដំណាក់កាលទី ២

2026/01/22 10:01:14 pm        290

ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi កាលពីថ្ងៃពុធ បានបញ្ជាក់ជាថ្មីថា បុព្វហេតុប៉ាឡេស្ទីននៅតែជា «អាទិភាពចម្បង» នៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពមិនអាចសម្រេចបាននៅក្នុងតំបន់នេះទេ ប្រសិនបើគ្មានដំណោះស្រាយដ៏ត្រឹមត្រូវចំពោះបញ្ហានេះទេ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos)ប្រទេសស្វ៊ីស លោក El-Sisi បាននិយាយថា ការដោះស្រាយបុព្វហេតុប៉ាឡេស្ទីន «បង្កើតបានជាខ្លឹមសារនៃស្ថិរភាពក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងទូលំទូលាយ»។

លោកប្រធានាធិបតីអេហ្ស៊ីប បានស្វាគមន៍ចំពោះការចាប់ផ្តើមដំណាក់កាលទី២ នៃបទឈប់បាញ់នៅហ្កា ហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រើប្រាស់លទ្ធផលនៃកិច្ចប្រជុំកំពូលសន្តិភាព Sharm El-Sheikh នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។ កិច្ចប្រជុំកំពូលនេះ បានបង្កើតកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា ដែលបានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលពីរឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោកទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា លោក El-Sisi បានទទួលយកការអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «ប្រកាសពីការទទួលយកការអញ្ជើញ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបំពេញនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញពាក់ព័ន្ធ» ដោយសរសើរលោក ត្រាំ ចំពោះគោលនយោបាយមជ្ឈិមបូព៌ារបស់លោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm