ប្រេស៊ីលរិះគន់លោក TRUMP ចំពោះការព្យាយាម «គ្រប់គ្រងពិភពលោក» តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម

2026/01/22 10:17:38 pm        278

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃអង្គារ បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការព្យាយាម «គ្រប់គ្រងពិភពលោក» តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក Lula បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅទីក្រុងរីអូ ហ្គ្រង់ដេ ( Rio Grande) ដែលជាក្រុងមួយក្នុងរដ្ឋ រីអូ ហ្គ្រង់ដេ ដូ ស៊ុល (Rio Grande do Sul) ភាគខាងត្បូងប្រទេសប្រេស៊ីលថា «តើអ្នកបានកត់សម្គាល់ទេថា លោក ត្រាំ ចង់គ្រប់គ្រងពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter មែនដែរទេ?»។

លោក បានបន្ថែមថា «លោក ត្រាំ និយាយអ្វីមួយខុសគ្នាជារៀងរាល់ថ្ងៃ។ ពុំមិនអាចទៅរួចទេ។ ហើយតើអ្នកគិតថា វាអាចទៅរួចទេ ក្នុងការប្រព្រឹត្តចំពោះមនុស្សដោយការគោរព ប្រសិនបើយើងមិនមើលមុខពួកគេនោះ? តើគិតថា ពួកគេគឺជាវត្ថុ មិនមែនជាមនុស្សឬ?»

ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះចំនួន ១.២៧៦ ខ្នង ដែលជាផ្នែកមួយនៃកម្មវិធីផ្តល់លំនៅឋាន ដែលត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល ៥.000នាក់ នៅភាគខាងត្បូងប្រទេសប្រេស៊ីល លោក Lula បានសំដៅទៅលើលោក ត្រាំ ខណៈពេលដែលកត់សម្គាល់ពីតម្រូវការក្នុងការ «ស្តារមនុស្សធម៌ឡើងវិញ នៅក្នុងទំនាក់ទំនងសង្គម»។

លោកក៏បានជំរុញឲ្យសាធារណជនបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទដៃច្រើនពេក និងការពារគោលនយោបាយរបស់លោក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២៤ ដើម្បីហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។

លោកប្រធានាធិបតីប្រេស៊ីល មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីការអញ្ជើញរបស់លោក ត្រាំ ឲ្យចូលរួមជាមួយនឹងអ្វីដែលហៅថា «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យការវិវត្ត នៅក្នុងតំបន់ហ្កាហ្សានៅឡើយទេ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm