សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទំាង​ស្ថាប័ន​នីតិប្ប​ញ្ញត្តិ និងនីតិប្រតិបត្តិ

2026/01/22 03:31:44 pm        137

នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច​មហា​រដ្ឋសភាធិ​កា​រ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃ​សាធារណ​រដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាកម្ពុជា បានគូសបញ្ជាក់ថា សាធារណ​រដ្ឋ​កូរ៉េ​នឹង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា ទំាងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និង​ចំណេះ​ដឹង​ជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការ​ទូត​នៅ​កម្ពុជា​របស់​ឯកឧត្តម​នឹង​ទទួល​បាន​ជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួម​ចំណែក​ធ្វើ​ឱ្យទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទំាង​ពី​រឱ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់ក​ម្រិត​ខ្ពស់​ថ្មី​មួយ​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​ឧត្តុង្គ​ឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។

“ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយល់យោគគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បី​ឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និង​ប្រជាជន​ទាំង​សង​ខាង​។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបាន​ចូល​រួម​ស្វែង​រក​សន្តិភាព ​និងបានគំាទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជារហូតមក។

សម្តេច​ប្រធានរដ្ឋសភាបានស្នើឯកអគ្គរដ្ឋទូតបន្តជំរុញអ្នកវិនិយោគ អ្នកទេសចរ​ពី​សាធារណរដ្ឋ​កូរ៉េម​កកម្ពុជាបន្ថែមទៀត។ “អរិយធម៌បុរាណ​នៃ​ប្រទេស​យើង​ទាំង​ពីរ​បាន​គូស​បញ្ជាក់​ពី​សក្តានុពល​សម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ រវាងប្រទេសយើងទាំងពីរ”។ ជាមួយគ្នានេះសម្តេចក៏បានស្នើដល់សាធារណរដ្ឋកូរ៉េជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបបញ្ចកោណ ដំណាក់កាលទី១ ដោយ បានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់និងអភិបាលកិច្ច។ សម្តេចមានសង្ឃឹមថា សាធារណរដ្ឋកូរ៉េនឹងបន្តផ្តល់អាហារូបករណ៍ជំនាញសំខាន់ៗជាច្រើនទៀតដល់សិស្សនិស្សិតកម្ពុជាបន្ថែមទៀត។

ឯកឧត្តម គីម ឆាងយ៉ុង បានថ្លែងអំណរគុណជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានជម្រាបសម្តេចពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធារណរដ្ឋកូរ៉េបាននឹងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA)។

ឯកឧត្តមបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េត្រៀមខ្លួនក្នុងជួយដល់កម្ពុជាក្នុងការកសាង និងលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU)។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូតខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េកំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកទាំងឡាយនោះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែល​បាន​ចូល​រួម​សហការ​ជា​មួយ​កម្ពុជា នៅក្នុងការបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យានាពេលថ្មីៗនេះ។ សម្តេចបានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​វិធាន​ការ​ច្បាស់លាស់ និង​តឹង​រ៉ឹង​ជា​ទីបំផុតក្នុងការបង្រ្កាបបទល្មើសឆ្លងដែន និង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គ្រប់​ប្រភេ​ទ​។ រដ្ឋសភាកម្ពុជាគំាទ្រចំពោះសំណើ​របស់​ភាគី​សាធារណ​​រដ្ឋ​កូរ៉េ​ក្នុង​ការ​ដាក់​ស្នើ​បេក្ខ​ភាព​ជា​អគ្គ​លេខាធិការ(IPU) អាណត្តិថ្មីនេះ៕

អត្ថបទដែលទាក់ទង

សាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
2026/01/22 04:40:13 pm        1
ក្រសួងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដល់អ្នកបម្រើសេវាសុខាភិបាល
2026/01/22 04:19:48 pm        1
អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត
2026/01/22 04:16:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP មើលមិនឃើញឱកាសនៃជម្លោះយោធារវាងអាមេរិក និងអង្គការណាតូទេ

2026/01/22 05:18:32 pm
​បង់ក្លាដែសចាប់ផ្តើមយុទ្ធនាការបោះឆ្នោតលើកដំបូងក្រោយការដួលរលំរដ្ឋាភិបាលលោកស្រី Hasina
2026/01/22 05:16:08 pm
​ជប៉ុនផ្អាកការចាប់ផ្តើមដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក
2026/01/22 05:14:05 pm
​អ៊ីរ៉ង់អះអាងថា បានសម្លាប់មេដឹកនាំក្រុមភេរវករ និងចាប់ខ្លួន «សមាជិក» ចំនួន ១១ នាក់ នៅក្នុងខេត្តអាគ្នេយ៍
2026/01/22 05:12:14 pm
​សម្ព័ន្ធយោធានៅយេម៉ែនថ្កោលទោសការវាយប្រហារលើក្បួនរថយន្តរបស់មេបញ្ជាការកងទ័ព
2026/01/22 05:10:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/22 07:34:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/19 01:46:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/21 02:58:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am