បាល់ទាត់៖ ខ្សែការពារអង់គ្លេស John Stones បានត្រលប់មកកាន់ទម្រង់លេងកំពូលរបស់ខ្លួនវិញ ជាមួយក្រុមកំពូលតារាង Manchester City និងសង្ឃឹមថា ជាប់ជម្រើសជាតិអង់គ្លេសសារជាថ្មី។ អ្នកចាត់ការ Manchester City លោក Pep Guardiola បាននិយាយក្រោយជ័យជំនះលើ Fulham៣-០ ចុងសប្ដាហ៍កន្លងទៅថា John Stones សមនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។

ក្រុមរបស់លោក Pep Guardiola កំពុងនាំមុខនៅ Premier League ដាច់ ១៧ពិន្ទុក្រោយឈ្នះនៅទឹកដី Fulham ៣-០ នោះ។ Stones បានរួមចំណែកក្នុងការរកគ្រាប់បាល់ និងរក្សាមិនឲ្យរបូតបាល់ផងដែរក្នុងប្រកួតនេះ ខណៈកីឡាករវ័យ ២៦ឆ្នាំរូបនេះរកបាន ៥គ្រាប់ហើយរដូវកាលនេះ។ រំលឹកថា John Stones ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិលើកដំបូងនៅឆ្នាំ២០១៤ បង្ហាញខ្លួនបានសរុប ៣៩ប្រកួត និងរកបាន ២គ្រាប់កាលពីឆ្នាំ២០១៨៕
អត្ថបទ៖នាង សុភាវុធ