អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុបបានពិភាក្សាគ្នាផ្តោតលើវិធីជួយប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ប៉ុន្តែវិធានការដែលត្រូវពិភាក្សាត្រូវបានរំពឹងថា នឹងបញ្ឈប់ការបំពេញក្តីសង្ឃឹមរបស់ប្រទេសនេះថា ខ្លួនអាចចូលរួមជាមួយប្លុកអឺរ៉ុបក្នុងពេលឆាប់ៗនេះ។

បណ្ដាប្រទេសសហភាពអឺរ៉ុបបានរួបរួមគ្នាយ៉ាងពេញលេញ ក្នុងការគាំទ្រការតស៊ូរបស់អ៊ុយក្រែន ដោយមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមកលើរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចង់ឱ្យប្រទេសរបស់លោកក្លាយជាសមាជិកសហភាពអឺរ៉ុបយ៉ាងឆាប់រហ័ស ប៉ុន្តែកិច្ចព្រមព្រៀងលើចំណុចនេះនឹងមិនត្រូវបានសម្រេចក្នុងសប្តាហ៍នេះទេ។ មេដឹកនាំសហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងព្រមព្រៀងលើការគាំទ្របំណងរបស់អ៊ុយក្រែនដើម្បីចូលរួមជាមួយគ្រួសារអឺរ៉ុប។
បំណងរបស់អ៊ុយក្រែនបានទទួលការគាំទ្រដ៏កក់ក្តៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ប៉ុន្តែមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ដំណើរការនេះអាចចំណាយពេលច្រើនឆ្នាំក្នុងការឯកភាពគ្នា ក្នុងចំណោមសមាជិកបច្ចុប្បន្នដើម្បីអនុញ្ញាតឲ្យសមាជិកថ្មីចូលមកក្នុងប្លុកនេះ៕
អត្ថបទ៖ ប៊ុនថន