ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសនៃប្រទេសស៊្វីសថា ប្រទេសភាគច្រើននៅអឺរ៉ុប នឹងមិនអាចដំណើរការបានត្រឹមត្រូវទេ ហើយនឹងប្រឈមនឹងការគំរាមកំហែងសន្តិសុខដ៏ធំសម្បើម ប្រសិនបើគ្មានការគាំទ្រពីយោធាអាមេរិក។

លោក ត្រាំ បានលើកឡើងថា៖ប្រសិនបើគ្មានយោធារបស់យើងទេ អ្នកមានការគំរាមកំហែងដែលអ្នកមិនដែលជឿនោះ។ អ្នកមិនមានការគំរាមកំហែង ដោយសារតែយើងទេ ហើយនោះ គឺដោយសារតែអង្គការណាតូ»។
លោកប្រធានាធិបតី ក៏បាននិយាយផងដែរថា បើគ្មានការចូលរួមពីសហរដ្ឋអាមេរិកទេ ការងាររបស់រដ្ឋាភិបាលជាច្រើន នឹងត្រូវជាប់គាំង។ យោងតាមលោក នេះគឺដោយសារមានវត្តមានយោធាអាមេរិក នៅក្នុងក្របខ័ណ្ឌសម្ព័ន្ធភាពយោធានេះ ដែលបម្រើជារនាំងការពារដ៏សំខាន់ដើម្បីទប់ទល់នឹងគូប្រជែងដែលមានសក្តានុពលរបស់អឺរ៉ុប៕
