ខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ

2026/01/22 11:03:57 pm        159

ភ្នំពេញ ៖ ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន ផ្តល់ជាគោលការណ៍លើកទឹកចិត្តពិសេសលើកទី៣ លើគម្រោងវិនិយោគចំនួន ២២ មានទុនសរុបប្រមាណជិត ៤០០ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះវិនិយោគនៅលើវិស័យផ្សេងៗគ្នា ក្នុងខេត្តគោល ដៅចំនួន ៤ នៅភូមិភាគឦសាន។ 

​ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២២ ខែមករា នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការផ្តល់គោលការណ៍លើកទឹក ចិត្តពិសេសជាលើកទី៣ សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ៤១៦០ កន្លែង។ ជុំវិញគម្រោងទាំង២២នេះ ក្នុងនោះគម្រោងចំនួន ៥ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹង ត្រែង, ២ នៅខេត្តរតនគិរី និង៥ នៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះរួមមាន៖ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋាន ដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផលដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។

ទាក់ទងការស្នើសុំលើកទឹកចិត្ត, ក្រុមការងារក៏ទទួលបានការស្នើសុំសម្របសម្រួលនីតិវិធី និងគាំទ្រការអនុវត្តគម្រោងវិនិយោគ ដូចជា ការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន, ការសម្របសម្រួលសាងសង់ផ្លូវជាដើម ដែលជាកម្មវត្ថុនៃកម្មវិធីពិសេសភូមិភាគឦសាន ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងជំរុញការវិនិយោគនៅ ដំណាក់កាលអនុវត្តឱ្យបានរលូន និងឆាប់រហ័ស សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ពិសេសនៅតំបន់ភូមិភាគ ឦសាន ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលនៃកំណើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក.វ.ឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និងស្វែងរក ដំណោះស្រាយ ពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវ ផ្តោតការយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើត ការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោត លើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ជុំវិញគម្រោងវិនិយោគក្នុងភូមិភាគឦសាន នៅឆ្នាំ ២០២៥, ក.វ.ឦសាន បានអនុម័តគម្រោងវិនិយោគចំនួន ១៣ ក្នុងនោះចំនួន៦គម្រោង នៅខេត្តក្រចេះ, ៤ គម្រោង នៅខេត្តមណ្ឌលគិរី, និង ៣ គម្រោង នៅខេត្តរតនគិរី មានទុនវិនិយោគសរុបជាង ៦៦៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីប្រមាណ ១២ ពាន់កន្លែង ។ គម្រោងទាំង ១៣ នេះ នឹងចាប់ផ្តើមអនវុត្តនៅដើមឆ្នាំ ២០២៦ នេះដែលគ្របដណ្តប់លើវិស័យមួយចំនួនដូចជា ការដាំដុះនិងការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, គ្រឹះស្ថានថែទាំសុខភាពឯកជននិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានជាអាទិ៍ គម្រោង សាងសង់កំពង់ផែពហុបំណងនិងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាដើម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm