ប្រេសិតចិនម្នាក់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសជប៉ុន «គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងស្រុង» ដើម្បីស្វែងរកអាសនៈអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងនៃការចរចាអន្តររដ្ឋាភិបាលស្តីពីកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខក្រោមសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក Sun Lei ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែង្កើនក្រុមការងារតំណាងនិងសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាទិសដៅត្រឹមត្រូវតែមួយគត់។

លោក Sun និយាយថា ប្រទេសជប៉ុនពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីស្វែងរកអាសនៈអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ ដោយសារតែកម្លាំងស្តាំនិយមជ្រុលរបស់ជប៉ុន បានបន្តបិទបាំងប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ប្រទេស និងជំរុញឲ្យក្លាយជាប្រទេសមានយោធា និងការងើបឡើងវិញនៃរបបយោធានិយម ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងបង្កើតជាបញ្ហាប្រឈមដោយបើកចំហចំពោះលទ្ធផលនៃសង្គ្រាមលោកលើកទី២។
ប្រេសិតប្រទេសចិននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាស្នូលនៃយន្តការសន្តិសុខរួមអន្តរជាតិ និងមានការទទួលខុសត្រូវពិសេសនិងសំខាន់ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាម ព្រមទាំងសន្តិភាព និងសន្តិសុខអន្តរជាតិ។
