បង់ក្លាដែសចាប់ផ្តើមយុទ្ធនាការបោះឆ្នោតលើកដំបូងក្រោយការដួលរលំរដ្ឋាភិបាលលោកស្រី Hasina

2026/01/23 12:16:08 am        64

នៅថ្ងៃព្រហស្បតិ៍នេះ បង់ក្លាដែសបានចាប់ផ្តើមយុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតសកលនៅខែក្រោយ ដែលជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីការបះបោរឆ្នាំ ២០២៤ បញ្ចប់ការគ្រប់គ្រងបែបផ្តាច់ការរបស់លោកស្រី Sheikh Hasina ។

ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់របស់បេក្ខជនឈានមុខគេ Tarique Rahmanមកពីគណបក្សជាតិនិយមបង់ក្លាដែស(BNP) បានជួបជុំគ្នាតាមដងផ្លូវនៅទីក្រុងភាគខាងជើង Sylhet ដោយពួកគេនាំគ្នាស្រែកឈ្មោះរបស់លោក ។ 

ក្រុមស្មោះស្ម័គ្ររបស់គណបក្ស BNP ដែលនាំគ្នាកាន់បដាមានរូបថតរបស់លោក Rahman បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសបង់ក្លាដែសវិញកាលពីខែធ្នូ ឆ្នាំ ២០២៥ ក្រោយនិរទេសខ្លួនអស់រយៈពេល ១៧ឆ្នាំ បានស្រែកថា តើពួកយើងមានមេដឹកនាំដែរឬទេ? បាទពួកយើងពិតជាមាន ។

ចំណែកឯគណបក្សអ៊ិស្លាមធំបំផុត Jamaat-e-Islami នឹងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់ពួកគេផងដែរនៅរដ្ឋធានី Dhaka នៅថ្ងៃដដែលនេះ ។

 ប្រទេសអាស៊ីខាងត្បូងមានពលរដ្ឋ ១៧០លាននាក់មួយនេះ នឹងបោះឆ្នោតនៅថ្ងៃទី ១២ ខែកុម្ភៈ ដើម្បីជ្រើសរើសតំណាងរាស្រ្ត ៣៥០នាក់ ។

 ការបោះឆ្នោតនេះដែរ ត្រូវបានគេរំពឹងថានឹងនាំមកជាមួយថ្នាក់ដឹកនាំថ្មី ក្រោយភាពចលាចលរយៈពេលយូរ បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី Hasina ជាការកែសម្រួលនយោបាយក្នុងស្រុក និងសក្ដានុភាពក្នុងតំបន់ ។

 វាកើតមានឡើង បន្ទាប់ពីអសន្តិសុខ រួមទាំងឃាតកម្មកាលពីខែមុនលើមេដឹកនាំនិស្សិតម្នាក់នៅក្នុងបាតុកម្មប្រឆាំងលោកស្រី Hasina ក៏ដូចជាការព្រមានពីព័ត៌មានមិនពិតនៅតាមអនឡាញ ។

ក្រុមសង្កេតការបោះឆ្នោតសហភាពអឺរ៉ូប និយាយថា ការបោះឆ្នោតនេះ នឹងក្លាយជាដំណើការប្រជាធិបតេយ្យធំបំផុតប្រចាំឆ្នាំ ២០២៦ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm