ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមើលមិនឃើញសេណារីយោណាមួយដែលសហរដ្ឋអាមេរិក និងអង្គការណាតូ នឹងចូលរួមក្នុងការប្រឈមមុខដាក់គ្នាខាងយោធានោះទេ។
លោកបានប្រាប់ទូរទស្សន៍ CNBC ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធមួយថា៖«ខ្ញុំមិនឃើញយើងប្រយុទ្ធជាមួយអង្គការណាតូទេ»។

មេដឹកនាំអាមេរិករូបនេះ បានយល់ស្របនឹងការវាយតម្លៃរបស់ពិធីករទូរទស្សន៍នេះថា ស្ថានភាពជុំវិញកោះហ្គ្រីនលែន នឹងត្រូវបានកំណត់ចំពោះការប្រឈមមុខដាក់គ្នាខាងពាណិជ្ជកម្ម។
កាលពីព្រឹកថ្ងៃពុធ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនដាក់ពន្ធដែលបានប្រកាសពីមុនលើបណ្តាប្រទេសអឺរ៉ុបជុំវិញបញ្ហាកោះហ្គ្រីនលែនទេ ដោយសារកិច្ចព្រមព្រៀងមួយ បានលេចចេញជារូបរាងhហើយនោះ។
ប្រមុខសេតវិមានរូបនេះ បាននិយាយថា ក្របខ័ណ្ឌទូទៅនៃកិច្ចព្រមព្រៀង ត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតជាក់លាក់ណាមួយឡើយ៕
